ព័ត៌មានទាន់ហេតុការណ៍៖

ធ្លាក់យន្តហោះនៅជិតមជ្ឈមណ្ឌលផ្សារទំនើបនៅកាលីហ្វ័រនីញ៉ាស្លាប់៤នាក់

ចែករំលែក៖

មន្ត្រីកាលីហ្វ័រនីញ៉ាបានប្រកាសឲ្យដឹងថា មានមនុស្ស៥នាក់ស្លាប់ ពេលយន្តហោះធុនតូច១គ្រឿងធ្លាក់នៅជិតមជ្ឈមណ្ឌលផ្សារទំនើប South Coast Plaza នៅកាលីហ្វ័រនីញ៉ា។

កម្លាំងជួយសង្គ្រោះកាលីហ្វ័រនីញ៉ា បានប្រកាសឲ្យដឹងថា យន្តហោះធុនតូច២ម៉ាស៊ីនបានធ្លាក់នៅលើដងផ្លូវ Bristol នៅវេលាម៉ោង១២ និង២៩នាទី។ យន្តហោះខាងលើបានហោះហើរទៅកាន់អាកាសយានដ្ឋាន John Wayne ក៏ស្រាប់តែយន្តអាកាសយានឹកប្រកាសអាសន្ន ក្រោយមកក៏បានធ្លាក់នៅកន្លែងចតរថយន្ត។ កម្លាំងជួយសង្គ្រោះបានឲ្យដឹងថា យន្តហោះបានធ្លាក់ចំពីលើរថយន្ត១គ្រឿងកំពុងចត ប៉ុន្តែមិនបណ្តាលឲ្យមានអ្នកនៅលើដីស្លាប់នោះឡើយ ។

ក្រសួងអាកាសចរណ៍ក្នុងស្រុក និងគណកម្មការសុវត្ថិភាពចរាចរណ៍ជាតិអាមេរិក នឹងបើកការសើុបអង្កេតពីករណីគ្រោះថ្នាក់ខាងលើ។

ធ្លាក់យន្តហោះធុនតូចនៅស្វីសស្លាប់៤នាក់ មួយគ្រួសារ

មួយគ្រួសារមានសមាជិក៤នាក់មានកុមារ១នាក់ បានស្លាប់នៅក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះកាលពីថ្ងៃទី៤ ខែសីហា នៅតំបន់ព្រៃក្នុងប្រទេសស្វិស។

យន្តហោះធុនតូចបានដាំក្បាលធ្លាក់ចូលក្នុងតំបន់ព្រៃ ពិបាកចូលទៅគៀក ស្ថិតនៅភ្នុំ Rengg បង្កឲ្យមានគ្រោះអគ្គិភ័យឆេះព្រៃ ចំណែកយន្តហោះបានឆេះខ្ទិចទាំងស្រុង។ ប៉ូលិសក្នុងតំបន់បានបញ្ជូនក្រុមជួយសង្គ្រោះ និងឧទ្ធម្ភាគចក្រទៅកន្លែងកើតហេតុ និងពន្លត់អគ្គិភ័យ។

យន្តហោះធុនតូចដឹកមួយគ្រួសារប្តីប្រពន្ធ និងកូន២នាក់ ហោះហើរបានប្រមាណ២០នាទី ចេញពីអាកាសយានដ្ឋាន Kaegiswil ឆ្ពោះទៅកាន់បារាំង។ មន្ត្រីទទួលខុសត្រូវកំពុងស្រាវជ្រាវពីមូលហេតុបណ្តាលឲ្យគ្រោះថ្នាក់ខាងលើ៕ ម៉ែវ សាធី


ចែករំលែក៖