នៅទីបំផុតក្រុមកីឡាករ៤នាក់ជាជន អន្តោប្រវេសន៍ខុសច្បាប់ ដែលបានជាប់ នៅក្នុងរូងភ្នំជាច្រើនថ្ងៃពេលនេះទទួលបាន សិទ្ធិរស់នៅពេញលេញជាពលរដ្ឋថៃរស់ នៅក្នុងទឹកដីថៃដោយស្របច្បាប់។ កាល ពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ រដ្ឋាភិបាល ថៃបានប្រកាសថា សមាជិកក្រុមកីឡាករ (ជ្រូកព្រៃ)និងគ្រូបង្វឹកវ័យ២៥ឆ្នាំបាន ក្លាយជាពលរដ្ឋថៃពេញសិទ្ធិ។
ក្នុងអំឡុងពេលក្រុមកីឡាករនេះជាប់ នៅក្នុងរូងភ្នំថាំលួងក៏លេចចេញនូវព័ត៌មាន ថា កីឡាករ៣រូបនិងគ្រូបង្វឹកអាយុ២៥ឆ្នាំ ឈ្មោះ EkapolChanthawong ស្ថិតនៅ ក្នុងចំណោមជនអន្តោប្រវេសន៍ខុសច្បាប់ ជិត៥សែននាក់ដែលកំពុងលាក់ខ្លួនក្នុង ប្រទេសថៃ។ ក្រោយការរំដោះចេញពីរូងភ្នំ ពលរដ្ឋថៃបានស្នើដល់រដ្ឋាភិបាលផ្តល់ សញ្ជាតិឲ្យកីឡាករ Adul Sam-orn, Mongkol Boonpien, Pornchai Khamluang និងគ្រូបង្វឹក EkapolChanthawong ។
ក្រុមកីឡាករជ្រូកព្រៃ ដែលមានសមា ជិក១៣នាក់ធ្វើឲ្យកគ្រើកពិភពលោក និង ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពី បណ្តាញផ្សព្វផ្សាយធំៗនៅលើពិភពលោក នៅពេលដែលជាប់គាំងនៅក្នុងរូងភ្នំថាំលួង ដោយសារតែទឹកលិចកាលពីថ្ងៃទី២៣ ខែ មិថុនា។ ក្រុមកីឡាករទាំងមូលត្រូវបាន អ្នកមុជទឹកជនជាតិអង់គ្លេស២នាក់រក ឃើញក្រោយរយៈពេល៩ថ្ងៃជាប់នៅខាង ក្នុង។ សាចញាតិក្រុមកីឡាករក៏ដូចជា ពលរដ្ឋថៃអស់ក្តីសង្ឃឹមក្នុងការរកឃើញ ក្រុមកីឡាករនៅមានជីវិត ប៉ុន្តែជារឿង មួយដ៏អស្ចារ្យបំផុតក្រុមកីឡាករទាំងអស់ នៅមានជីវិត។ ក្រោយការរកឃើញកីឡាករ ទាំងអស់ត្រូវបន្តនៅក្នុងរូងភ្នំថែម៦ថ្ងៃទៀត ទើបចាកចេញពីរូងភ្នំបានដោយសុវត្ថិភាព។
គ្រូបង្វឹកអាយុ២៥ឆ្នាំទទួលបានការ សរសើរយ៉ាងខ្លាំងពីមហាជន ដែលបាន ការពារសុវត្ថិភាពដល់កូនក្រុមរបស់ខ្លួនបាន យ៉ាងល្អនៅពេលរូងភ្នំលេចទឹកមិនអាច ចេញក្រៅបាន។ គ្រូបង្វឹកដែលជាជនអន្តោ ប្រវេសន៍ធ្លាប់ចេញចូលនៅតាមព្រំដែនធ្លាប់ ដេកតាមព្រៃមានបទពិសោធន៍ខ្ពស់ក្នុងការ ស៊ូទ្រាំ និងអត់អាហារ។ គ្រូបង្វឹកមិនអនុ ញ្ញាតិឲ្យកូនក្រុមរបស់ខ្លួនផឹកទឹកនៅក្នុង រូងភ្នំឡើយដោយខ្លាចមានជំងឺដោយឲ្យត្រង ទឹកតក់ពីលើភ្នំផឹក ។
ក្រុមកីឡាករដែលគ្មានសញ្ជាតិខាង លើត្រូវបានមន្ត្រីអន្តោប្រវេសន៍ថៃប្រគល់ សញ្ជាតិឲ្យ កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ ២០១៨។ លោក Somsak Kanakam អភិបាលស្រុក Mae Sai ស្ថិតនៅខេត្ត ឈៀងរ៉ៃបានឲ្យដឹងថា គ្រូបង្វឹក និងកីឡា ករ៣រូបទទួលបានសញ្ជាតិថៃហើយ៕ ម៉ែវ សាធី