ភ្នំពេញ៖កម្ពុជារីករាយស្វាគមន៍និងអបអរសាទរ ចំពោះកីឡាបាល់ទាត់ឆ្នើមជប៉ុន លោក Honda Keisuke ដែលបានស្ម័គ្រចិត្តមកជួយបង្វឹកកីឡាបាល់ទាត់ ជម្រើសជាតិកម្ពុជា (FCC) ដោយមិនគិតថ្លៃក្នុងរយៈពេល២ឆ្នាំ។
ហ្វេសប៊ុកផេកសម្តេចតេជោ ផ្សាយកាលពីយប់ថ្ងៃទី១២ ខែសីហា ថា នេះគឺជាការយកចិត្តទុកដាក់ដ៏ឧត្តុង្គឧត្តមបំផុតរបស់ លោក Honda Keisuke ក្នុងការលើកស្ទួយវិស័យកីឡាកម្ពុជាឱ្យកាន់តែរីកចម្រើន។
ទន្ទឹមនឹងនេះដែរ សម្តេចសូមបងប្អូនជនរួមជាតិ និងក្មួយៗរង់ចាំទស្សនាការប្រកួត កីឡាបាល់ទាត់រវាងកម្ពុជានឹងម៉ាឡេស៊ី នៅថ្ងៃទី ១០ ខែកញ្ញា ខាងមុខនេះ។
សម្តេចសូមអរគុណ លោក Honda Keisuke និងរដ្ឋាភិបាលនៃប្រទេសជប៉ុន ដែលតែងតែយកចិត្តទុកដាក់ជួយដល់កម្ពុជាគ្រប់វិស័យ ! ៕