ព័ត៌មានទាន់ហេតុការណ៍៖

ហ្វីលីពីនដកហូតតំណែង មន្ត្រីជាន់ខ្ពស់ ២០រូប ជាប់ពាក់ព័ន្ធអំពើពុករលួយ

ចែករំលែក៖

ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានសម្រេច ដកហូតតំណែងមន្ត្រី ២០រូប ក្នុងនោះ មានថ្នាក់ឧត្តមសេនីយ៍ផងដែរ ដោយរងការចោទប្រកាន់ពីបទពុករលួយ ពាក់ព័ន្ធនឹងបរិក្ខាពេទ្យយោធា។

សារព័ត៌មានរ៉យទ័របានផ្សាយថា នេះជា ជំហានថ្មីរបស់ប្រធានាធិបតីនៅក្នុងសង្គ្រាមប្រឆាំងអំពើពុករលួយ នៅក្នុងប្រទេសរបស់លោក បន្ទាប់ពីសង្គ្រាមប្រឆាំងគ្រឿងញៀន ។ តាមអ្នកនាំពាក្យ ប្រធានាធិបតី លោក Harry Roque បានបញ្ជាក់ថា បុគ្គលដែលបានដកហូតតំណែងគឺមានជាប់ពាក់ព័ន្ធការទិញដូរ សម្ភារ បរិក្ខារ ពេទ្យ ក្នុងតម្លៃខ្ពស់ ។

តាមការលើកឡើងរបស់ លោក Roque ក្នុងចំណោម មន្ត្រីដែលទើបតែដកហូតតំណែងក្នុងនោះមានមន្ត្រីយោធា ជាច្រើន រូប ដែលអាចប្រឈមនឹងការកាត់ទោសរបស់តុលាការយោធា។

ចាប់តាំងពីលោក ឌូទើរទេ ឡើងកាន់តំណែងប្រធានាធិបតីមកទល់ពេលនេះ លោកបានដកតំណែងមន្ត្រីជាន់ខ្ពស់ជាច្រើនរូប​ដែលលោកតែងតាំងដោយផ្ទាល់ ដោយសារតែជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ ក៏ដូចជាជាប់ពាក់ព័ន្ធនឹងការរត់ពន្ធគ្រឿងញៀនជាដើម ៕ ម៉ែវ សាធី


ចែករំលែក៖