ភ្នំពេញ៖ សម្តេចតេជោបានផ្ញើសារនៅលើហ្វេសប៊ុកព្រឹកមិញនេះយ៉ាងដូច្នេះថាៈ
«សុខសប្បាយជាទេបងប្អូនជនរួមជាតិព្រមទាំងក្មួយៗជាទីស្រឡាញ់?
បើតាមការប្រកាសពី គ.ជ.ប គឺនៅរសៀលថ្ងៃស្អែកទី ១៥ សីហា គឺជាថ្ងៃ ប្រកាសលទ្ឋផលផ្លូវការអំពីការបែងចែកអាសនៈនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តសម្រាប់នីតិកាលទី ៦ (២០១៨-២០២៣)។
នៅថ្ងៃស្អែកនេះដែរខ្ញុំក៏នឹងចុះជួបសួរសុខទុក្ខព្រមទាំងដោះស្រាយបញ្ហាប្រឈមនានាមួយចំនួនដល់កូនក្មួយកម្មករនៅខ័ណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ផងដែរ។ អរគុណណាស់ដែលក្មួយៗបានបោះឆ្នោតគាំទ្រអោយ គណបក្ស ប្រជាជនលេខ២០ កន្លងមកនេះ។
ការបោះឆ្នោតឆ្នាំ២០១៨នេះ គឺកម្ពុជាបានបង្ហាញអោយពិភពលោក
បានឃើញច្បាស់ថា ប្រជាពលរដ្ឋ (83.02%)បានទៅបោះឆ្នោតដើម្បី កំណត់ជោគវាសនាប្រទេសជាតិ ព្រោះថាមានតែកម្ពុជាទេ ទើបអាច យល់ច្បាស់អំពីអ្វីដែលខ្លួនចង់បាន ជាពិសេស និរន្តភាពនៃការអភិវឌ្ឍ និងសុខសន្តិភាពយូរអង្វែង។
ជូនពរបងប្អូនជនរួមជាតិទូទាំងប្រទេសជួបតែសេចក្តីសុខចម្រុងចម្រើនគ្រប់ទីកន្លែង!» ៕