ហេតុការណ៍គ្រោះថ្នាក់បាក់ស្ពានអាកាស នៅទីក្រុង Genoa ប្រទេសអុីតាលី បង្កក្តី បារម្ភយ៉ាងខ្លាំងដល់ក្រុមអ្នកជំនាញស្តីពី គុណភាពនៃស្ពានផ្សេងទៀតរាប់ពាន់ ស្ពានទូទាំងប្រទេសអុីតាលី។
តាមតួលេខថ្មីបំផុត របស់ CNN បាន ផ្សាយថា ចំនួនអ្នកបាត់ខ្លួននៅក្នុងគ្រោះថ្នាក់បាក់ស្ពាន នៅទីក្រុង Genoa សល់២ នាក់ទៀត។ ជាមួយគ្នានេះក្រុមអ្នកឯក ទេសក៏បានព្រមានពីការបាក់ស្ពានផ្សេងទៀតនៅអុីតាលីផងដែរ។
នាយករដ្ឋមន្ត្រី Giuseppe Gonte បាន ប្រកាសថា ការប្រកាសអាសន្នអូសបន្លាយរយៈពេល១២ខែ ចាប់ពីយប់ថ្ងៃទី១៥ ខែ សីហា និងបានផ្តល់ជំនួយ៥លានអឺរ៉ូទៀត ដើម្បីសកម្មភាពស្វែងរកជួយសង្គ្រោះ។
ពិធីបុណ្យសពរួមគ្នាដល់ជនរងគ្រោះដោយសារបាក់ស្ពាន បានធ្វើឡើងកាលពី ថ្ងៃទី១៨ ខែសីហា ដែលជាថ្ងៃនាយករដ្ឋ មន្ត្រីអុីតាលីប្រកាសកាន់ទុក្ខទូទាំងប្រទេស។
ជាមួយគ្នានេះនាយករដ្ឋមន្ត្រីអុីតាលី ក៏បានប្រកាសបង្កើតគណៈកម្មការស្រាវ ជ្រាវ វិភាគ ស្តីពីមូលហេតុបណ្តាលឲ្យមានគ្រោះថ្នាក់ខាងលើ។ គណៈកម្មការមាន រយៈពេល៣០ថ្ងៃនៅក្នុងការផ្តល់របាយ ការណ៍លម្អិតស្តីពីគ្រោះថ្នាក់បាក់ស្ពាន ខាងលើនេះ។
ក្រុមអ្នកឯកទេសបានព្រមានថា ការ បាក់ស្ពាន Morandi ជាផ្លូវតភ្ជាប់រវាង អុីតាលី នឹងបារាំង គឺជាស្ពានដែលមមា ញឹកបំផុតនៅអុីតាលី ដែលនេះគឺជាសញ្ញានៃការធ្វើព្រងើយកន្តើយក្នុងពេលត្រួត ពិនិត្យ។
លោក Settimo Martinello អគ្គនាយក ក្រុមហ៊ុនសេវាកម្ម 4EMME ដែលជាក្រុមហ៊ុនត្រួតពិនិត្យស្ថានភាពសុវត្ថិភាពស្ពានជាង ៥០.០០០ស្ពាន បាននិយាយទៅ កាន់សារព័ត៌មានស៊ីអិនអិនថា «ស្ពានទាំង អស់ នៅអុីតាលីបានសាងសង់ឡើងដោយបេតុងតាំងពីអំឡុងឆ្នាំ១៩៥០ និងឆ្នាំ ១៩៦០ ហើយស្ពានទាំងនោះមិនអាច ស្ថិតស្ថេររហូតនោះឡើយ»។
លោកបន្តទៀតថា អាចនឹងមានស្ពាន រាប់ពាន់ទៀតបាក់ស្រុត។ លោក Settimo Martinello មកទល់ពេលនេះមិនទាន់មានរបាយការណ៍ស្តីពីគុណភាពស្ពាន ជាង ១,៥លានស្ពាននៅអុីតាលីនៅឡើយ៕ ម៉ែវ សាធី