ក្បួនព្យុហយាត្រាយោធាដែលបានស្នើឡើងដោយប្រធានាធិបតីអាមេរិកដែល នឹងធ្វើឡើងនៅចុងឆ្នាំនេះ ត្រូវបានផ្អាកដោយសារតែរបាយការណ៍ចំណាយច្រើនសម្រាប់រៀបចំព្រឹត្តិការណ៍ នេះ។ តាមការប៉ាន់ប្រមាណប្រាក់ចំណាយមានរហូត ដល់ទៅ៩០លានដុល្លារ។
លោក Rob Manning មន្ត្រីនាំពាក្យ រដ្ឋាភិបាលអាមេរិកបានបញ្ជាក់ថា «ក្រសួង ការពារជាតិ និងសេតវិមានបានព្រមព្រៀងគ្នារៀបចំពិធីដង្ហែក្បួនព្យុហយាត្រា ដើម្បី លើកកម្ពស់ អតីតយុទ្ធជន និងខួប១០០ឆ្នាំនៃសង្គ្រាមលោកលើកទី១។ ពេល ដំបូងយើងគិតថានឹងរៀបចំពិធីខាងលើនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨ ប៉ុន្តេ ពេលនេះយើងសម្រេចរៀបចំពិធីនេះនៅឆ្នាំ២០១៩។
លោក ត្រាំ បានស្នើឲ្យដង្ហែក្បួនព្យុ ហយាត្រាដើម្បីបង្ហាញពីសមត្ថភាពឥទ្ធិ ពលនៃកម្លាំងប្រដាប់អាវុធខ្លាំងបំផុតនៅលើពិភពលោក ដោយសារតែលោក ត្រាំ បានចាប់អារម្មណ៍ទៅលើពិធីដង្ហែក្បួន ព្យុហយាត្រាយោធានៅបារំាងដែលលោកបានទៅចូលរួមកាលពីឆ្នាំ២០១៧។ គម្រោងដង្ហែក្បួនព្យុហយាត្រា ទទួលបាន ការគាំទ្រ និងជំទាស់ជាច្រើនផងដែរពីពលរដ្ឋអាមេរិក ដោយកម្មវិធីនេះត្រូវចំណាយប្រាក់ច្រើន។
តាមរបាយការណ៍របស់មន្ត្រីរៀបចំបានប្រកាសកាលពីថ្ងៃទី១៦ ខែសីហា ថា គម្រោងខាងលើនឹងត្រូវចំណាយប្រាក់ យ៉ាងតិច៩២លានដុល្លារ ហើយអាចនឹង កើនឡើងជាបន្តទៀត។
អាមេរិកបានផ្អាកសកម្មភាពព្យុហ យាត្រាជាច្រើនទសវត្សកន្លងមក ដោយ ពិធីនេះបង្កផលលំបាកយ៉ាងខ្លាំង និងធ្វើ ឲ្យខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជាដើម ពេលរថក្រោះ រថពាសដកែបើកបរ នៅលើដងផ្លូវនោះ៕ ម៉ែវ សាធី