ព័ត៌មានទាន់ហេតុការណ៍៖

វិបត្តិនយោបាយនៅអូស្ត្រាលីរដ្ឋមន្ត្រី១០រូបបានសុំលាលែងពីតំណែងជាបន្តបន្ទាប់

ចែករំលែក៖

វិបត្តិនៅក្នុងជួររដ្ឋាភិបាលអូស្ត្រាលី បានបង្ហាញចេញយ៉ាងច្បាស់ ហើយកាន់ តែអាក្រក់ទៅៗ នៅពេលដែលមានរដ្ឋ មន្ត្រីសំខាន់ៗជាច្រើនរូបបានសម្រេច លាលែងពីតំណែង។ គិតមកដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ មានរដ្ឋមន្ត្រីដល់ ទៅ១០រូបបានសម្រេចលាលែងចេញពី តំណែង។ សកម្មភាពខាងលើបង្ហាញឲ្យ ឃើញថា រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី Malcolm Turnbull ប្រឈមនឹងបញ្ហាយ៉ាង ធំ។

ហេតុការណ៍ខាងលើកើតចេញពីក្រុមតំណាងរាស្ត្រសេរីអូស្ត្រាលី បានបោះ ឆ្នោតជ្រើសរើសមេដឹកនាំគណបក្សជាថ្មី រវាងលោក Turnbull នឹងលោក Dutton ដោយលទ្ធផលនាយករដ្ឋមន្ត្រីអូស្ត្រាលីជាអ្នកទទួលបានជ័យជម្នះដោយមានសំឡេង គាំទ្រ៤៨-៣៥។

នៅពេលនេះដែរកៅអីនាយករដ្ឋមន្ត្រី អូស្ត្រាលីរបស់លោក Turnbull កំពុង ប្រឈមនឹងការគំរាមកំហែង ដោយសារតែគោលនយោបាយថាមពលថ្មីរបស់លោកមិនទទួលបានការគាំទ្រពីតំណាងរាស្ត្រសេរី ស្ថិតក្រោមការដឹកនាំរបស់លោក។

ក្រោយការបោះឆ្នោតរដ្ឋមន្ត្រីទទួល បន្ទុកសេវាកម្មពលរដ្ឋ លោក Michael Keenan បានដាក់លិខិតលាលែងពីតំណែង មុនគេបង្អស់ ឡើងទៅកាន់នាយករដ្ឋមន្ត្រី Turnbull។ ប៉ុន្តែនាយករដ្ឋមន្ត្រីបានច្រានចោលដោយហេតុផលមិនសមស្រប។

ក្រោយមកក៏មានរដ្ឋមន្ត្រី៦រូបផ្សេងទៀត បានដាក់លិខិតលាលែងពីតំណែង ហើយមកទល់ពេលនេះមានតែរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃមួយរូបប៉ុណ្ណោះ ដែល ទទួលបានការអនុញ្ញាតឲ្យលាលែងពី តំណែង។

គិតមកដល់ថ្ងៃទី២២ ខែសីហា មានរដ្ឋមន្ត្រី៣រូបទៀតដាក់លិខិតលាលែងពី តំណែង ក្នុងនោះមានរដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្ម Steve Ciobo រដ្ឋមន្ត្រីទទួល បន្ទុកពលរដ្ឋ Alan Tudge និងរដ្ឋមន្ត្រី ក្រសួងសុខាភិបាល លោក Geg Hunt។ ប៉ុន្តែមកទល់ពេលនេះនាយករដ្ឋមន្ត្រីមិនទាន់អនុញ្ញាតឲ្យលាលែងពីតំណែងនៅឡើយ។

ការណ៍ដែលមន្ត្រីជាន់ខ្ពស់នៅក្នុងជួរ គណៈរដ្ឋមន្ត្រីអូស្ត្រាលីលាលែងចេញពី តំណែង បង្កឲ្យមានភាពចលាចល និង ផលលំបាកយ៉ាងខ្លាំងដល់ការដឹកនាំរបស់លោក Turnbull ក្នុងការពង្រឹងអំណាច ត្រៀមបោះឆ្នោតនៅឆ្នាំ២០១៩។ ជាមួយគ្នានេះនាយករដ្ឋមន្ត្រីបានអំពាវនាវឲ្យរដ្ឋាភិបាលមានការសាមគ្គីដើម្បីទទួលបានជោគជ័យ៕ ម៉ែវ សាធី

រដ្ឋមន្ត្រីអូស្ត្រាលីដែលលាលែង


ចែករំលែក៖