រាជធានីភ្នំពេញ ៣១ សីហា ២០១៨ ៖ ការសម្តែងថ្មីស្រឡាងរបស់ណាហ្គាវើលដ៍ ឬព្រឹត្តិការណ៍សិល្បៈចម្រុះពណ៌វគ្គ ២ ថ្មី បានមកដល់ហើយនៅសាលមហោស្រព NABA នៅណាហ្គាទី ២! ការសម្តែងដែលអនុញ្ញាតឲ្យសាធារណជនចូលទស្សនាដោយសេរីនេះ គឺជាការសម្តែងវគ្គទីពីរដែលផ្តល់ជូនពីរៀងរាល់ថ្ងៃពុធ រហូតដល់ថ្ងៃអាទិត្យចាប់ពីរាត្រីថ្ងៃស្អែករហូតដល់ថ្ងៃទី ២៣ ខែកញ្ញា ។ ក្លាយជាទស្សនិកជនដំបូងដែលមកទស្សនាការសម្តែងដ៏ប្លែកអស្ចារ្យនេះនៅណាហ្គាទី ២!
ព្រឹត្តិការណ៍សិល្បៈចម្រុះពណ៌វគ្គទី ២ នេះ ចូលរួមសម្តែងដោយអ្នកសម្តែងអន្តរជាតិដ៏មានទេពកោសល្យមកពីប្រទេសកម្ពុជា រុស្ស៊ី កូឡុំប៊ី តៃវ៉ាន់ ម៉ុងហ្គោលី និងហ្វីលីពីននៅក្នុងសាលមហោស្រពបច្ចេកវិទ្យាវីដេអូ 3D mapping ដំបូងគេបង្អស់នៅកម្ពុជា! ក្រៅពីការសម្តែងសិល្បៈដ៏អស្ចារ្យ ក៏មានការសម្តែងចម្រៀងបែបក្លាស៊ីកដ៏ទាក់ទាញផងដែរដែលនឹងធ្វើឲ្យទស្សនិកជនគ្រប់វ័យទទួលបាននូវអារម្មណ៍រំភើបរីករាយមិនអាចបំភ្លេចបាន!
ឆាកសម្តែងថ្មីរបស់ណាហ្គាវើលដ៍វគ្គ ២ នេះ ត្រូវបានតុបតែងតាមរចនាបថដ៏ទាន់សម័យ ខណៈអ្នកសម្តែងមកពីប្រទេសរុស្ស៊ីពីររូប នឹងបង្ហាញនូវការសម្តែងជាមួយភ្លើងអិលអ៊ីឌីចម្រុះពណ៌ដ៏ប្លែកដែលអ្នកមិនធ្លាប់ឃើញពីមុន! ការសម្តែងដែលមាន ៤៥ នាទីនេះ ចាប់ផ្តើមពីម៉ោង ៧:៣០ យប់ ពីរៀងរាល់ថ្ងៃពុធដល់អាទិត្យនៅសាលមហោស្រព NABA ដែលបើកទ្វារស្វាគមន៍ចាប់ពីម៉ោង ៧ យប់ ។ សាលមហោស្រព NABA ផ្តល់ជូនជាង ១.០០០ កៅអីរៀងរាល់រាត្រី មកមុន បានមុន! ទស្សនាដោយសេរី!
មុនទស្សនាការសម្តែងវគ្គ ២ នេះ លោកអ្នកអាចមកពិសាប៊ុហ្វេពេលល្ងាច ២ នាក់គិត ១ នាក់ នៅភោជនីយដ្ឋាន 2Pangea (ជាន់ទី ២ ណាហ្គាទី ២) នៅជាប់សាលមហោស្រព NABA ចាប់ពីម៉ោង ៥:៣០ ល្ងាចដល់ ៧:៣០ យប់ ។ ៣៣ ដុល្លារប៉ុណ្ណោះសម្រាប់ ២ នាក់! សូមអញ្ជើញមកពិសាប៊ុហ្វេអន្តរជាតិ និងគ្រឿងសមុទ្រនៅភោជនីយដ្ឋានប៊ុហ្វេវែងជាងគេក្នុងរាជធានីភ្នំពេញ ។ រីករាយតាមចិត្ត!
ហើយបន្ទាប់ពីទស្សនាការសម្តែង ពុកម៉ែបងប្អូនទាំងអស់អាចទៅញ៉ាំការ៉េមនៅភោជនីយដ្ឋានក្រោមដី Food Pavilion (ជាន់ក្រោមដី ណាហ្គាទី ២) តម្លៃ ១ ដុល្លារប៉ុណ្ណោះក្នុងមួយស្លាបព្រា ឬទៅជាវនំសែនព្រះខែនាំលាភកំពូលរសជាតិរបស់ណាហ្គាវើលដ៍នៅភោជនីយដ្ឋានចិនឈ្នះពានរង្វាន់លំដាប់ពិភពលោក Fortune Palace និង Hall of Golden Chimes ក៏បាន ។
នំសែនព្រះខែដែលណាហ្គាវើលដ៍ដាក់លក់ មានរសជាតិគ្រាប់ឈូកស រសជាតិស្លឹកតើយព្រមទាំងរសជាតិថ្មី ដូចជា រសជាតិពោត និងរសជាតិក្រូចឃ្វិចជាមួយសណ្តែកក្រហមដែលគ្មានស៊ុត ឬមានស៊ុតពីរ និងត្រូវបានវេចខ្ចប់ក្នុងប្រអប់ពណ៌មានដ៏ស្រស់ស្អាតជាកាដូដ៏ស័ក្តិសមបំផុតសម្រាប់ក្រុមគ្រួសារ មិត្តភ័ក្តិ ដៃគូពាណិជ្ជកម្ម និងអ្នកជាទីស្រឡាញ់របស់អ្នក ។ សូមជាវនំសែនព្រះខែឲ្យបានមុនថ្ងៃទី ១៤ កញ្ញា ដើម្បីទទួលបានការបញ្ចុះតម្លៃពិសេស ២០% ឬទទួលបានការបញ្ចុះតម្លៃ ៣០% សម្រាប់ការកម្ម៉ង់នំ ៥០ ប្រអប់ ឬលើសពីនេះ ។ ទទួលយកនូវបទពិសោធន៍ដ៏រីករាយក្នុងឱកាសបុណ្យសែនព្រះខែនៅណាហ្គាវើលដ៍!
###
អំពីណាហ្គាវើលដ៍
ជាមួយការពង្រីកបន្ថែមថ្មីចុងក្រោយ ណាហ្គាវើលដ៍ មានបន្ទប់ប្រភេទស្វីត និងដឺលុច្សជាង១.៦៥៨ បន្ទប់ភោជនីយដ្ឋាន បានីយដ្ឋាន និងក្លឹប ២៧ កន្លែង មណ្ឌលស្ប៉ាប្រណីតពីរសាលមហោស្រពNABA ដែលមាន ២.០០០ កៅអីនៅណាហ្គាទី ២ ផ្សារទំនិញរួចពន្ធប្រតិបត្តិការដោយក្រុមហ៊ុន China Duty Free Groupដែលជាផ្សារទំនើបក្រោមដីទីមួយក្នុងប្រទេសកម្ពុជាដែលមានលក់ទំនិញម៉ាកអន្តរជាតិល្បីៗ សេវាកម្សាន្តសម្បូរបែប និងសាលប្រជុំដែលបំពាក់ដោយបរិក្ខារទំនើបៗ ។សម្រាប់សំណួរទាក់ទងនឹងការផ្សព្វផ្សាយ ឬរូបភាព សូមទាក់ទង ៖
Ms. Melanie Loong
Senior Marketing Communications Manager Tel: (+855) 10 737 684 Email: melanieloong@nagaworld.com
|
កញ្ញា ភោគ សូលីនដា
Brand Executive, Marketing Communications Tel: (+855) 15 61 88 86 Email:phouksolinda@nagaworld.com |