ព័ត៌មានទាន់ហេតុការណ៍៖

ចិនសាកល្បងដោយជោគជ័យនៅនាវាផ្ទុកយន្តហោះផលិតដោយបច្ចេកវិទ្យាចិនផ្ទាល់

ចែករំលែក៖

សារព័ត៌មាន Sputniknews បានផ្សាយថា កាលពីថ្ងៃទី៣០ ខែសីហា អ្នកនាំពាក្យក្រសួងការពារជាតិចិនបានប្រកាសឲ្យដឹងថា ចិនទើបតែបានសាកល្បងដោយជោគជ័យនៅនាវាផ្ទុកយន្តហោះដំបូងបំផុត ផលិតដោយខ្លួនឯង ដែលមានឈ្មោះថា Type 001A ។

អ្នកនាំពាក្យក្រសួងការពារជាតិចិនបានបញ្ជាក់ថា «បច្ចុប្បន្នការផលិតនាវាផ្ទុកយន្តហោះ ទីពីរដោយបច្ចេកវិទ្យាចិនផ្ទាល់កំពុងតែធ្វើឡើងដូចគម្រោង។ ការសាកល្បងនៅលើដែនសមុទ្រទទួលជោគជ័យទាំងស្រុង។ យើងបានឈានដល់គោលដៅទាំងស្រុង»។

ដូច្នេះមកទលពេលនេះ ចិនមាននាវាផ្ទុកយន្តហោះពីរគ្រឿងហើយ ដោយនាវាផ្ទុកយន្តហោះទីមួយ គឺទិញនាវាចាស់ពីអ៊ុយក្រែន មកជួសជុល និងទីពីរគឺជានាវាផ្ទាល់ខ្លួនរបស់ចិន។

ជាមួយនឹងការផលិតបាននាវាផ្ទុកយន្តហោះដោយជោគជ័យនេះ អនាគតចិននឹងប្រជែងជាមួយអាមេរិក នូវតំណែងស្តេចលើដែនសមុទ្រជាមួយអាមេរិក។

បច្ចុប្បន្ន អាមេរិកគឺជាស្តេចគ្រប់គ្រងនៅលើដែនសមុទ្រ ដោយអាមេរិកមាននាវាផ្ទុកយន្តហោះជិត១០គ្រឿង ហើយគ្រោងផលិតបន្ថែមឡើងដល់១២គ្រឿងក្នុងពេលខាងមុខ៕ ម៉ែវ សាធី


ចែករំលែក៖