នៅក្នុងជួរកងទ័ពអាកាសអីុស្រាអែល មានយន្តហោះចម្បាំងទំនើបបំផុត ជួយឲ្យប្រទេសនេះក្លាយជាស្តេចគ្រប់គ្រងដែន អាកាសនៅមជ្ឈិមបូព៌ា ក្នុងនោះមានយន្ត ហោះចម្បាំងប្រភេទ F-15A/C Baz, F-15I Raam, F-16I Sufa Storm… ។
សារព័ត៌មានNationa linterest .org របស់អាមេរិក បានផ្សាយថា កម្លាំងទាហាន អាកាសអីុស្រាអែល IAF បានពង្រឹងកម្លាំងរបស់ខ្លួនជាបន្តបន្ទាប់ ដោយបច្ចុប្បន្ន មានអាវុធ ៥ប្រភេទដែលអាចគ្រប់គ្រង តំបន់មជ្ឈិមបូព៌ា ដោយមានសមត្ថភាព ខ្លាំងជាងគេបំផុត។ខាងក្រោមនេះជាប្រភេទយន្តហោះចម្បាំង មីស៊ីល ដែលមានសមត្ថភាពខ្ពស់បំផុតទាំង៥របស់អីុស្រាអែល។
១-យន្តហោះចម្បាំង F-15A/C Baz
អីុស្រាអែល ទទួលបានយន្តហោះ ចម្បាំង F-15 Eagle ដំបូងបំផុត នៅក្នុង កម្មវិធី Peace Fox ដោយយន្តហោះដំបូង បំផុតនោះ បានប្រគល់ឲ្យអីុស្រាអែលមានចំនួន៤គ្រឿង នៅខែធ្នូ ឆ្នាំ១៩៧៦។ មក ទល់បច្ចុប្បន្ន អីុស្រាអែលមានយន្តហោះប្រភេទនេះដល់ទៅ៥៨គ្រឿង។
ដោយមានយន្តហោះចម្បាំង F-15 Eagle កម្លាំងទាហានអីុស្រាអែល បានគ្រប់គ្រងដែនអាកាសមជ្ឈិមបូព៌ា។ នៅដើម ខែមិថុនាឆ្នាំ១៩៧៩ យន្តហោះចម្បាំង F-15 Eagle ៦គ្រឿងរបស់អីុស្រាអែល បានបើកការវាយប្រហារតាមដែនអាកាស ទៅលើប្រទេសលីបង់ ដោយបាញ់ទម្លាក់ យន្តហោះចម្បាំង MiG-21 ចំនួន៥គ្រឿង ផលិតនៅក្នុងប្រទេសរុស្ស៊ី និង ៤គ្រឿង ទៀតនៅខែកញ្ញា ឆ្នាំ១៩៧៩ផងដែរ។ សរុប ចាប់តាំងពីឆ្នាំ១៩៧៦ ដល់ ចុងបញ្ចប់នៃសង្គ្រាមលីបង់ ឆ្នាំ១៩៨២ យន្ត ហោះ F-15 Eagle របស់អីុស្រាអែល បាន បាញ់ទម្លាក់យន្តហោះគូភាគី ដល់ទៅ ៥៨គ្រឿង តែអីុស្រាអែល មិនខូចខាតមួយ គ្រឿងណាឡើយ។
២-យន្តហោះចម្បាំង F-15I Raam
ក្រុមយន្តហោះ F-15E Strike Eagle របស់អីុស្រាអែល មានយន្តហោះF-15I Raam ជាប្រភេទយន្តហោះស្វ័យប្រវត្តិ ដែលអាចធ្វើសកម្មភាពនៅលើដែនអាកាសបានយ៉ាងល្អប្រសើរ។ នៅឆ្នាំ ១៩៩៤ អីុស្រាអែល បានទិញយន្តហោះប្រភេទ នេះដើម្បីវាយប្រហាររយៈចម្ងាយឆ្ងាយ ដោយអាចវាយកម្ទេចមីស៊ីល Scud របស់អីុរ៉ាក់នៅក្នុងសង្គ្រាមឈូងសមុទ្រឆ្នាំ ១៩៩១។ ក្រោយមកបានអភិវឌ្ឍយ៉ាង ទំនើបដោយបំពាក់ ប្រព័ន្ធ GPS ទៀតផង ព្រមទាំងមីសុីលនាំផ្លូវ។
ប្រសិនបើមានករណីវាយប្រហារទីតាំងបរមាណូរបស់អីុរ៉ង់ យន្តហោះ F-15I Raam ២៥គ្រឿង និង បើកការវាយប្រហារ ជា ទ្រង់ទ្រាយធំពីចម្ងាយ ពិសេសគឺគោលដៅដែលមានការការពារយ៉ាងតឹងតែងពី អីុរ៉ង់ ។
៣-យន្តហោះចម្បាំងF-16Sufa«Storm »
យន្តហោះចម្បាំង F-16I មានប្រភព មកពីយន្តហោះ ស្វ័យប្រវត្តិ F-16 Block 52។ យន្តហោះនេះមានកន្លែងអង្គុយពីរ ដែលជាប្រភេទយន្តហោះចម្បាំងល្អបំផុត ។ ដូចជាយន្តហោះF-16 Block 52 យន្តហោះ F-16I ត្រូវបានអភិវឌ្ឍដើម្បីបង្កើនសមត្ថភាពវាយប្រហារ នៅទីតាំងឆ្ងាយ។ កម្លាំង ទាហានអីុស្រាអែល បានបំពាក់បច្ចេកវិទ្យា Sufa អាចជួយដល់អាកាសយានិកមើល នៅលើ អេក្រង់ នូវព័ត៌មានផ្សេងៗខាងមុខ ក៏ដូចជាគោលដៅវាយប្រហារ។
ប្រភេទមីស៊ីល ដែលបានបំពាក់នៅលើយន្តហោះនេះមានប្រភេទ Python 5 គ្រាប់បែកនាំផ្លូវ ជាដើម។ បច្ចុប្បន្ន អីុ ស្រាអែល មានប្រភេទយន្តហោះនេះ ដល់ទៅ ១០០គ្រឿង ។ក្រៅពីនេះនៅមាន ប្រភេទ F-16A/B/C ជំនន់ចាស់ទៀតផង។
៤-ឧទ្ធម្ភាគច័ក្រ ចម្បាំង AH-64 Seraph (Winged Serpent)
កម្លាំងទាហានអាកាសអីុស្រាអែល មានប្រភេទឧទ្ធម្ភាគចក្រចម្បាំងApache AH-64A ដល់ទៅ៤២គ្រឿង ត្រូវបានប្រើប្រាស់តាំងពីអំឡុងទសវត្សឆកនាំ៨០ ។ បើទោះបីពេលនេះមានអាយុកាលចាស់បន្តិចក្តី តែវាមានសមត្ថភាពខ្ពស់នៅក្នុងការធ្វើ សង្គ្រាម។
Apache AH-64A ត្រូវបានប្រើប្រាស់ នៅក្នុងសង្គ្រាមប្រឆាំងភេរវកម្ម និង អំពើ ហិង្សានាពេលកន្លងមក ។ ឧទ្ធម្ភាគចក្រ នេះគឺជា សុបិនអាក្រក់បំផុតដល់ក្រុមហាម៉ាស់ និងហេបូសឡាហ៍ ដែលជួយធ្វើអន្តរាគមន៍វាយប្រហារនៅលើដី ក្នុងសង្គ្រាម ប្រឆាំងក្រុម ហេបូសឡាហ៍ និងហាម៉ាស់ កាលពីឆ្នាំ ២០០៦និង២០០៨។
៥-កាំជ្រួចមីស៊ីលឆ្លងទ្វីប Jericho III
មីស៊ីល Jericho III ជាប្រភេទមីុសីល ទី៣ដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការ ការពារទីតាំងបរមាណូរបស់អីុស្រាអែល។ មីស៊ីល Jericho III អាចបាញ់បានចម្ងាយ ពី៤.៨០០គីឡូម៉ែត្រ ដល់ ៦.០០០ គីឡូម៉ែត្រ ដោយអាចបំពាក់ក្បាលគ្រាប់ ទម្ងន់ជាង ១.០០០គីឡូក្រាម៕ ម៉ែវ សាធី