ព័ត៌មានទាន់ហេតុការណ៍៖

Original Song ដំបូងរបស់ នាយ 4G និង ចំរើន FT បង្កប់អត្ថន័យអប់រំខ្លាំងសម្រាប់យុវវ័យ

ចែករំលែក៖

ភ្នំពេញ៖ “យំស្តាយក្រោយ” បទចម្រៀងថ្មីOriginal Song ដំបូងរបស់នាយ 4G និងចំរើនFT កំពុងតែថ្ពក់ចិត្តអ្នកស្តាប់ជាច្រើនក្រោយពីបទចម្រៀងនេះបង្កប់អត្ថន័យអប់រំខ្លាំងសម្រាប់យុវវ័យ ដែលភ្លើតភ្លើនភ្លេចគ្រួសារ ។ កាន់តែពុះកញ្ជ្រោលក្រោយបទចម្រៀងនេះ បានបញ្ចេញឈុតខ្លីៗដ៏ទាក់ទាញខ្លាំងផ្សំដោយអត្ថន័យចាក់ចំបេះដូងយុវវ័យ ។

ក្រោយបញ្ចេញស្នាដៃវីដេអូកំប្លែងជាបន្តបន្ទាប់ តារាកំប្លែងនាយ 4G បានរួមគ្នានឹងតារាចម្រៀងចំរើន FT បញ្ចេញបទចម្រៀងថ្មី“យំស្តាយក្រោយ”ខណៈ ដែលបទនេះត្រៀមនឹងបញ្ចប់ការផលិតMV បទចម្រៀងថ្មីដ៏គួរឲ្យទាក់ទាញ ។

នាយ 4Gបានបញ្ជាក់ថាដោយសារបទចម្រៀង ថ្មីរបស់លោករួមជាមួយប្អូនប្រុសចំរើន ទទួលបានការចាប់អារម្មណ៍ច្រើនលោកបានសម្រេចចិត្តចាប់ផ្តើមផលិតជាវីដេអូឡើង ដែលបង្កប់ដោយអត្ថន័យអប់រំខ្លាំង ។ អប់រំព្រោះតែឆ្លុះបញ្ចាំងពីតថភាពជ្រុងមួយរបស់សង្គម ដែលនិយាយអំពីក្មេងប្រុសទំនើង ដែលរស់នៅក្នុងក្រុមគ្រួសារ ដែលមានជីវភាពសមរម្យប៉ុន្តែមិនបានយកចិត្តទុកដាក់ជួយការងាររកស៊ីសិក្សារៀនសូត្រ មិនស្តាប់ការណែនាំ គិតតែភ្លើតភ្លើនជាមួយស្រី ស្រា ថ្នាំញៀន រាប់អានមិត្តមិនល្អរហូតផុងខ្លួនធ្វើបាបក្រុមគ្រួសារគ្រប់រូបភាព ។

តារាចម្រៀងវ័យ២០ឆ្នាំរូបនេះបន្តថា បទចម្រៀងរូបនេះក៏បានបង្ហាញពីវិបដិសារីរបស់កូនប្រុស ដែលបានធ្វើខុសចំពោះក្រុមគ្រួសារពិសេសឪពុកម្តាយរហូតធ្វើឲ្យពួកគាត់ស្លាប់បាត់បង់ជីវិត និងអ្វីៗត្រូវបានហួសពេលអស់ ។

លោកថាជាបទអប់រំ និងជាបទOriginal Song លើកដំបូង ដែលលោកចង់បានការអប់រំ និងផ្តល់ការចងចាំសម្រាប់យុវវ័យ ។ ចេញឈុតវីដេអូខ្លី(Trailer)ភ្លាមកាលពីថ្មីៗនេះបទ “យំស្តាយក្រោយ”នេះទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងពីទស្សនិកជន ។

លោក និងក្រុមការងារ និងចេញបញ្ចប់ការផលិតបទចម្រៀងនេះនៅថ្ងៃទី១០ ខែកញ្ញា នេះ ហើយខ្សែវីដេអូអប់រំ អមដោយបទចម្រៀង និងឈុតឆាកជាច្រើនរសជាតិ ទាំងមូលនេះ នឹងបញ្ចេញនៅចុងខែនេះតែម្តង ដែលលោករំពឹងថា នឹងទទួលបានការសាទរខ្លាំងពីទស្សនិកជន ។

គួរបញ្ជាក់ដែរថាបទចម្រៀង “យំស្តាយក្រោយ”នេះ ត្រូវបាននិពន្ធឡើងដោយលោក អ៊ិន សេរីវង្ស ដឹកនាំសម្តែងដោយ នាយ 4G ដោយមានការចូលរួមសម្តែងដោយតារាប្រុសស្រីល្បីឈ្មោះជាច្រើន ដូចជាលោក ជីណា កញ្ញា អៀ ម៉ីលិ កញ្ញា ហេង ស្រីពេជ្រ និងតារាសម្តែងជាច្រើនរូបផ្សេងទៀតផងដែរ៕ វឌ្ឍនា


ចែករំលែក៖