ព័ត៌មានទាន់ហេតុការណ៍៖

លោកផ្កាយ៣ ស ថេត ក្លាយជាស្នងការនគរបាលរាជធានី ភ្នំពេញ

ចែករំលែក៖

ភ្នំពេញ ៖ លោក ឧត្ដមសេនីយ៍ ឯក ស ថេត អគ្គស្នងការ រង នគរបាល ជាតិ ក្លាយ ជា ស្នងការ នគរបាល រាជធានី ភ្នំពេញ ជំនួស នាយ ឧត្ដមសេនីយ៍ ជួន សុវណ្ណ ដែលត្រូវផ្ទេរភារកិច្ចនិងតែងតាំងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ។

ប្រភព ព័ត៌មាន ពី មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃបានឱ្យដឹងថា៖ នៅវេលាម៉ោងប្រមាណ១៥៖០០នាទី រសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ ស្អែក នេះ ឧត្តមសេនីយ៍ឯក ស ថេត នឹងត្រូវប្រកាសចូលកាន់តំណែង ជំនួស នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ដែលពិធីនេះ រៀបចំនៅសាល ប្រជុំស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៨ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ ផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ពីអនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ មកជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មានឋានៈស្មើរដ្ឋមន្រ្តី ជំនួស លោក កៅ ខុនដារ៉ា ដែលត្រូវទទួលភារកិច្ចថ្មី៕ សុខ ខេមរា


ចែករំលែក៖