ព័ត៌មានទាន់ហេតុការណ៍៖

សមាគមអ្នកលក់ឱសថកម្ពុជាផ្តល់ពានរង្វាន់ និងប័ណ្ណសរសើរដល់RF3 World Cambodia

ចែករំលែក៖

ភ្នំពេញ៖ ក្រុមហ៊ុន RF3 World Cambodia បានប្រារព្ធពិធីអបអរនូវភាពជោគជ័យក្នុងការថែទាំ និងផ្តល់ទំនុកចិត្តលើបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋកម្ពុជារាប់លាននាក់ពីឈឺទៅជា ទាំងសម្រស់ខាងក្រៅ និងទាំងសុខភាពខាងក្នុងអស់រយៈពេលជាង២ឆ្នាំហើយក៏បានប្រកាសបើកសម្ពោធជាផ្លូវការក្រោមវត្តមានតំណាងរាជរដ្ឋាភិបាល និងអ្នកគាំទ្រទាំងជាតិ និងអន្តរជាតិ ។

ក្នុងពិធីដ៏ធំយ៉ាងពិសេសវិសាល នៃក្រុមហ៊ុនRF3 World Cambodia ក្រោមវត្តមាននាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិកាប្រយុទ្ធប្រឆាំផលិតផលក្លែងក្លាយ នៃរាត្រីនោះក្រុមហ៊ុនRF3 World Cambodia ដែលផ្តល់ការថែទាំងសុភាពសម្រស់ និងសុខភាព នៃរាយកាយខាងក្នុងមួយនេះត្រូវបានតំណាងរាជរដ្ឋាភិបាលមន្ត្រី នៃក្រសួង ដែលពាក់ព័ន្ធអ្នកកលក់ឱសថ និងអ្នកជំងឺទទួលស្គាល់ពីគុណភាព និងភាពជឿជាក់ដោយប្រកាសជាផ្លូវការជាផលិតផលល្អគ្មានបញ្ហាសុខភាពឬប៉ះពាល់ដល់ណាមួយ នៃរាយកាយមនុស្ស ។

ជាការឆ្លើយតប និងដឹងគុណចំពោះRF3 World ដែលបាននាំផលិតផលក្រែមថែសម្រស់ និងសុខភាព (គ្រីមFirmax3 និងស៊ីរ៉ូមO2max3) ជូនប្រជាពលរដ្ឋកម្ពុជារាប់សិបម៉ឺននាក់ដោយតំណាងអ្នកចែកចាយ និងសាខាទូទាំងប្រទេស២៥ ខេត្ត ក្រុង ជាងពីរពាន់នាក់នោះលោកបណ្ឌិត ឡី សុភាព ប្រធានសមាគមអ្នកលក់ឱសថកម្ពុជាបានផ្តល់បណ្ណសរសើរ និងពានរង្វាន់ឆ្នើម នៃការថែទាំសុខភាពល្អដល់ប្រជាពលរដ្ឋ ក្រោយវាយតម្លៃ និងសិក្សាយ៉ាងល្អិតល្អន់ ។

លោកបណ្ឌិត ឡី សុភាព ប្រធានសមាគមអ្នកលក់ឱសថកម្ពុជាបានថ្លែងឲ្យដឹងថាសម្រាប់ឱកាស នៃពិធីជប់លៀងអបអរ និងបើកសម្ពោធក្រុមហ៊ុនជាផ្លូវការនេះសមាគមអ្នកលក់ឱសថកម្ពុជាគាំទ្រក្រុមហ៊ុន RF3 World Cambodia ដែលនាំគ្រីម Firmax3 និងស៊ីរ៉ូម O2max3ផលិតផលថែរក្សាសុភាព និងសម្រស់ជូនប្រជាជនកម្ពុជា ជាមួយនូវទំនុកចិត្តយ៉ាងខ្ពស់ មិនឲ្យខកបំណង ដែលធ្វើឲ្យសមាគមនេះ សូមចេញសេចក្តីថ្លែងការណ៍ទទួលស្គាល់ចូលជាសមាជិកពេញសិទ្ធិ និងផ្តល់បណ្ណសរសើរ ក៏ដូចជាពានរង្វាន់ឆ្នើម នៃការផ្តល់សេវាថែទាំសុខភាពល្អដល់ប្រជាពលរដ្ឋអស់រយៈពេលជាងពីរឆ្នាំមកនេះ ក្រោយពីសិក្សារកឃើញគ្មានផលប៉ះពាល់ដល់សុខភាព និងជាផលិតផលស្របច្បាប់ ។

ប្រធានសមាគមអ្នកលក់ឱសថកម្ពុជារូបនេះ បានបញ្ជាក់ថា ក្រោយពីសិក្សា និងវាយតម្លៃសកម្មភាព និងលទ្ធផលលើក្រុមហ៊ុន Rf3 World Cambodia រួចមក សមាគមទទួលស្គាល់ និងយល់ព្រមឲ្យក្រុមហ៊ុនចូលជាសមាជិកពេញសិទ្ធិ ចុះកាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ ដោយបានចម្លងឯកសារត្រឹមត្រូវតាមច្បាប់ ជូនដល់ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល ក្រសួងពាណិជ្ជកម្ម និងរដ្ឋបាលរាជធានីខេត្ត មន្ទីរសុខាភិបាលរាជធានី ខេត្ត ជ្រាបដំណឹងនេះ ។

សមាគមអ្នកលក់ឱសថកម្ពុជាបានប្រកាសក្រុមហ៊ុន Rf3 World Cambodia ជាក្រុមហ៊ុនរកស៊ីស្របច្បាប់ និងត្រឹមត្រូវមិនប៉ះពាល់ដល់សុខភាពដល់ប្រជាពលកម្ពុជា ។ ជាសាក្ខីភាពពីគណៈកម្មាធិការប្រតិបត្តិសមាគមអ្នកលក់ឱសថកម្ពុជា បានសម្រេចផ្តល់ជូននូវពានរង្វាន់ និងបណ្ណសរសើរ “អ្នកមានស្នាដៃឆ្នើមផ្នែកបម្រើសេវាសុខភាពប្រជាពលរដ្ឋល្អ” ជូនចំពោះលោក វណ្ណ សុភានោ អគ្គនាយកក្រុមហ៊ុន Rf3 World ប្រចាំនៅកម្ពុជា ដែលកន្លងមក បានលះបង់កម្លាំងកាយចិត្ត និងស្មារតីធនធានថវិកាផ្ទាល់ចូលរួមចំណែកបម្រើសេវាសុខភាពប្រជាជនកម្ពុជា ។

គ្រីម Firmax3 / ស៊ីរ៉ូមO2max3 មានវិសាលភាពចែកចាយ និងប្រើប្រាស់ទូលំទូលាយមិនត្រឹមតែនៅប្រទេសកម្ពុជាប៉ុណ្ណោះទេគឺត្រូវបានធ្វើចរាចរលើពិភពលោករហូតដល់ជាង២០ប្រទេសក្នុងនោះរួមមាន៖ ម៉ាឡេស៊ីកម្ពុជា សិង្ហបូរី ហ្វីលីពីន ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា បង់ក្លាដែស ឥណ្ឌា ប្រុយណេ ថៃ វៀតណាម ឡាវ កេនយ៉ា បារាំង អាមេរិក កាណាដា រុស្ស៊ី អូស្ត្រាលី ញូវស៊ីឡែន ។ ល ។ ថ្វីបើប្រទេសកម្ពុជាតូច និងមានប្រជាជនតិច ក៏ពិតមែន ប៉ុន្តែការនាំចូលផលិតផលគ្រឿងសម្អាង គ្រីម Firmax3 និងស៊ីរ៉ូម O2Max3 មានវិសាលភាព និងទីផ្សារទូលំទូលាយ គួរឲ្យជាទីមោទនភាពបំផុត និងមានចំណាត់ថ្នាក់លំដាប់លេខ២ក្នុងចំណោមជាង២០ប្រទេសខាងលើ ៕ វឌ្ឍនា


ចែករំលែក៖