ព័ត៌មានទាន់ហេតុការណ៍៖

ពិភាក្សាពាណិជ្ជកម្មអាមេរិក-ចិន៖ បើតម្រង់កាំភ្លើងចំក្បាលអ៊ីចឹង អ្នកណាពិភាក្សាបាន?

ចែករំលែក៖

សារព័ត៌មាន Wall Street Journal បាន ផ្សាយថា រដ្ឋាភិបាលចិនអាចនឹងមិនចូល រួមកិច្ចពិភាក្សាពាណិជ្ជកម្មជាមួយអាមេរិក ប្រសិនបើរដ្ឋាភិបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ បន្តអនុម័តដំឡើង ពន្ធលើ ទំនិញនាំចូលពីចិននៅក្នុងសប្តាហ៍នេះ។

ប្រភពព័ត៌មានបានឲ្យដឹងថា «ចិននឹង មិនពិភាក្សា នៅពេលដែលកាំភ្លើងកំពុង តម្រង់ចំក្បាលរបស់ខ្លួននោះទេ»។ ជាមួយ គ្នានោះអាមេរិក បានស្នើពិភាក្សាជាមួយ ចិន ប៉ុន្តែអាមេរិកក៏បានប្រកាសដំឡើងពន្ធបន្ថែមលើទំនិញចិនមានតម្លៃ ជាង២០០ ពាន់លានដុល្លារអាមេរិកដែរ។

សារព័ត៌មាន Business Insider បាន ផ្សាយថា «រដ្ឋាភិបាលចិននឹងមិនចូលរួម កិច្ចពិភាក្សា ពាណិជ្ជកម្មជាមួយអាមេរិក ឡើយ នៅពេលដែលរដ្ឋាភិបាលលោក ត្រាំ នៅតែបន្តអនុម័តដំឡើងពន្ធលើទំនិញចិន»។

ប្រភពព័ត៌មានបានឲ្យដឹងថា មន្ត្រីជាន់ខ្ពស់ចិនបានស្នើដល់មេដឹកនាំរបស់ខ្លួន កាត់បន្ថយទំនិញអាមេរិក ក៏ដូចជាកាត់ បន្ថយការនាំចេញទៅកាន់អាមេរិក ដើម្បីជាការគំរាមដល់កង្វះប្រភពផ្គត់ផ្គង់នូវ ទំនិញចាំបាច់មួយចំនួន។

កន្លងមក រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោក Steven Mnuchin បានស្នើបើកកិច្ចពិភាក្សាពាណិជ្ជកម្ម ជាមួយចិននៅថ្ងៃទី២០ ខែកញ្ញា ហើយចិនក៏បានយល់ព្រមចូល រួមផងដែរ។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសពីគម្រោងដំឡើងពន្ធមានទឹកប្រាក់ប្រមាណ២០០ពាន់លានដុល្លារ ដែលនឹងអនុម័តនៅថ្ងៃទី១៧ ខែកញ្ញា នេះ។ សារព័ត៌មាន Wall Treet Journal បានផ្សាយថា អាមេរិកបានដំឡើងពន្ធ ១០ភាគរយ គឺទាបជាង ២៥ភាគរយ ដែលរដ្ឋាភិបាលអាមេរិក បានដំឡើងនា ពេលកន្លងមក។

អាមេរិកបានដំឡើងពន្ធ៥០ពាន់លានដុល្លារលើទំនិញចិន ក្រោយស្រាយជ្រាវ លើទំនិញនាំចូល។ ជាមួយគ្នានេះ អាមេរិក បានឡើងគម្រោងដំឡើងពន្ធ២០០ពាន់ លានដុល្លារ និង២៦៧ដុល្លារបន្ថែមទៀតសរុបគម្រោងរបស់អាមេរិកដំឡើងពន្ធលើទំនិញចិនមានរហូតដល់ជាង៥០០ពាន់លានដុល្លារអាមេរិក៕ ម៉ែវ សាធី


ចែករំលែក៖