ព័ត៌មានទាន់ហេតុការណ៍៖

មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតនាំយកអំណោយទៅប្រគល់ជួនគ្រួសារក្រីក្រ និងគ្រួសារដែលមានផ្ទុកមេរោគអេដ៍ ចំនួន ០៤គ្រួសារ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ ក្រោមការចង្អុលបង្ហាញពីលោក ឧត្តមសេនីយត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ស្តីពីការចូលរួមក្នុងកិច្ចការមនុស្សធម៌តាមមូលដ្ឋាន លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បាននាំយកអំណោយទៅប្រគល់ជួនគ្រួសារក្រីក្រ និងគ្រួសារដែលមានផ្ទុកមេរោគអេដ៍ ចំនួន ០៤គ្រួសារ ។

គ្រួសារទាំង៤នេះ រួមមាន ៖ ១-ឈ្មោះ សឿន ធា ភេស្រី អាយុ៤០ឆ្នាំ (ផ្ទុកមេរោកអេដស៍ ទាំងពីរនាក់ប្តីប្រពន្ទ មុខរបរអូសរទេះ) មានកូនក្នុងបន្ទុកចំនួន ០៣នាក់ ២-ឈ្មោះ ទូច សោភ័ណ ភេទស្រី អាយុ៦៧ឆ្នាំ (ជរាពិការរស់នៅជាមួយកូនប្រុស មុខរបររើសអេតចាយ) ៣- ឈ្មោះ យិម យន ភេទស្រី អាយុ ៧៥ឆ្នាំ (ទុគ្គតជន ចិញ្ចឹមចៅកំព្រាឪពុកម្តាយ ០៣នាក់) ទាំងបីគ្រួសាររស់នៅភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត និងទី៤ ឈ្មោះ ហ៊ឹម សុផានី អាយុ ៧០ឆ្នាំ និងឈ្មោះ សន ប៊ូន អាយុ ៧៤ឆ្នាំ (ចាស់ជរា រស់នៅក្នុងបន្ទប់ជួលតែពីរនាក់អត់មានកូនចៅ) រស់នៅភូមិក្បាលស្ពាន២ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ អំណោយដែលបានផ្តល់ជួនក្នុងមួយគ្រួសាររួមមាន៖ ថវិការ ១០ម៉ឺនរៀល អង្ករ ០១ការ៉ុង (៥០Kg) ត្រីខ ១០កំប៉ុង ទឹកត្រី ០១យួរ ទឹកស៊ីអ៊ីវ ០១យួរ អំបិល ០១កញ្ចប់ ស្កសរ ០១កញ្ចប់ ។

ក្នុងនោះផងដែរលោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានពាំនាំពាក្យផ្តាំផ្ញើរសួរសុខទុក្ខរបស់លោកឧត្តមសេនីយ៍ បោន ប៊ិន មេបញ្ចាការកងរាជអាវុធត្ថខេត្ត ដែលលោកបានសន្យាបន្តជួយឧបត្ថម្ភ គ្រួសារក្រីក្រទាំង ០៤គ្រួសារខាងលើ ជារៀងរាល់ខែ ។

ចុងក្រោយ ពួកគាត់ដែលជាក្រុមគ្រួសារក្រីក្របានថ្លែងអំណរគុណដល់លោក ថ្នាក់ដឹកនាំមន្ត្រីកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ជាពិសេសលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងលោក នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ព្រមទាំងមន្ត្រីក្រោមឱវាទទាំងអស់ដែលបានជួយដល់ការងារសង្គម និងកិច្ចការពាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ដល់ប្រជាពលរដ្ឋ ដែលលះបង់ទាំងកម្លាំងកាយចិត្ត ថវិកា សម្ភារៈផ្សេងៗ ដោយមិនគិតពីការនឿយហត់ ដើម្បីប្រជាពលរដ្ឋក្នុងតំបន់មានសុវត្ថិភាព៕


ចែករំលែក៖