ព័ត៌មានទាន់ហេតុការណ៍៖

បារម្ភខ្លាចគេធ្វើឃាតពេលទៅកាន់អាមេរិកប្រធានាធិបតី ប្រទេសវេណេហ្សុ៊យអេឡាអាចនឹងមិនទៅប្រជុំអ.ស.ប

ចែករំលែក៖

ប្រធានាធិបតីវេណេហ្សុ៊យអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ នៅថ្ងៃទី១៩ ខែកញ្ញា បានបញ្ជាក់ថា លោកអាចនឹងមិនទៅចូល រួមមហាសន្និបាតរបស់អង្គការសហប្រជាជាតិឡើយ ដោយបារម្ភពីសន្តិសុខផ្ទាល់ ខ្លួន។ កិច្ចប្រជុំអង្គការសហប្រជាជាតិ នឹងត្រូវធ្វើឡើងនៅក្នុងសប្តាហ៍នេះ។

លោក ម៉ាឌូរ៉ូ បញ្ជាក់នៅក្នុងសន្និសីទ កាសែតថា «ខ្ញុំស្ថិតនៅក្នុងគោលដៅរបស់អ្នកប៉ុនប៉ងធ្វើឃាតខ្ញុំ… ខ្ញុំចង់ទៅកាន់ ទីក្រុងញូវយ៉ក ប៉ុន្តែខ្ញុំត្រូវធានាដល់សន្តិសុខផ្ទាល់ខ្លួនជាមុន»។

កាលពីថ្ងៃទី៤ ខែសីហា កន្លងមក ប្រធានាធិបតីវេណេហ្សុ៊យអេឡា លោក ម៉ាឌូរ៉ូ បានទទួលរងការធ្វើឃាតមិនបាន សម្រេច ពេលកំពុងថ្លែងសុន្ទរកថា នៅ ក្នុងពិធីព្យុហយាត្រា ទិវាបង្កើតកងទ័ព ប្រទេសនេះ។ ឧបករណ៍ហោះហើរ UAV គ្មានមនុស្សបើក បំពាក់គ្រឿងផ្ទុះ បាន ហោះសំដៅទៅលោក ម៉ាឌូរ៉ូ ប៉ុន្តែត្រូវបានកម្លាំងការពារបាញ់កម្ទេច នៅចំពោះមុខ តែម្តង។

វេណេហ្សុ៊យអេឡា បានចោទប្រកាន់ក្រុមប្រឆាំងនៅក្រៅប្រទេសជាអ្នកនៅពីក្រោយការធ្វើឃាតនោះ។ កម្លាំងសន្តិសុខ ក៏ចាប់បានមនុស្ស៧នាក់ពាក់ព័ន្ធនឹងការធ្វើឃាតនេះដែរ៕ ម៉ែវ សាធី


ចែករំលែក៖