ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីឥណ្ឌូនេស៊ី នៅតែទទួលបានការគាំទ្រខ្ពស់នៅក្នុងការបោះឆ្នោតខាងមុខ

ចែករំលែក៖

យុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីអាណត្តិថ្មីនៅក្នុងប្រទេសឥណ្ឌូនេស៊ីចាប់ផ្តើមហើយ ។ បណ្តាបេក្ខភាពប្រធា នាធិបតី អនុប្រធានាធិបតី និងបណ្តាមេដឹក នាំគណបក្សនយោបាយ បានចូលរួមនៅ ក្នុងព្រឹត្តិការណ៍ឃោសនាបោះឆ្នោតនៅ ទីក្រុង ហ្សាការតា។

នៅក្នុងពិធីឃោសនាដែលរៀបចំនៅ កណ្តាលទីក្រុងហ្សាការតា បណ្តា បេក្ខភាព បានសន្យាថា ការបោះឆ្នោតនឹងធ្វើឡើង ដោយ សន្តិភាព សន្តិសុខ និងសណ្តាប់ធ្នាប់ សេរី ដោយមិនប្រកាន់ពូជសាសន៍។

ក្រុមអ្នកវិភាគលើកឡើងថា ការបោះឆ្នោតលើកនេះគឺជាការប្រកួតប្រជេង រវាងប្រធានាធិបតី Joko Widodo ជា មួយនឹង គូប្រជែង គឺអតីតមន្ត្រីយោធា លោក Prabowo Subianto។ នៅក្នុង ការបោះឆ្នោតលើកនេះ ប្រធានាធិបតី វីដូដូ បានសម្រេចជ្រើសរើសលោក Ma’ruf Amin ប្រធានគណកម្មការ Ulema មេដឹកនាំសាសនា អ៊ិស្លាម ធំបំផុត នៅឥណ្ឌូនេស៊ី ធ្វើជាសម្ព័ន្ធមិត្ត ។ ចំណែក លោក Prabowo Subiantoបានជ្រើសរើស អតីត អភិបាលក្រុងហ្សាការតា ធ្វើជាដៃ គូ។

តាមការស្ទង់មតិ បានបង្ហាញឲ្យ ឃើញថា ប្រធានាធិបតីបច្ចុប្បន្ន លោក វីដូដូ ទទួលបាន ការគាំទ្រខ្ពស់ជាគូភាគី ដោយលោក វីដូដូ ទទួលបាន ២ភាគរយ ចំណែក លោក Prabowoទទួលបានតែ ៣០ភាគរយប៉ុណ្ណោះ។ នៅក្នុងការបោះឆ្នោតកាលពីឆ្នាំ២០១៤ លោក Prabowo ធ្លាប់បរាជ័យ ចំពោះ លោកវីដូដូម្តងរួច មកហើយ៕ ម៉ែវ សាធី


ចែករំលែក៖