ព័ត៌មានទាន់ហេតុការណ៍៖

លោកហួត ហៃអភិបាលរងរាជធានីភ្នំពេញ និងក្រុមគ្រួសារ ចូលរួមកាន់បិណ្ឌទី៩ នៅវត្តប្រាសាទ

ចែករំលែក៖

ភ្នំពេញ៖ ​លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញព្រមទាំងក្រុមគ្រួសារ សមាជិក និង សមាជីកាមន្ត្រីសាលាខណ្ឌព្រែកព្នៅ នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨នេះ ​បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៩ នៅវត្តប្រាសាទសង្កាត់ពញ្ពាពន់ ខណ្ឌព្រែកព្នៅ។

លោកហួត ហៃ អភិបាល បានលើកឡើងថា ការប្រារព្ធធ្វើពិធីបុណ្យភ្ជំបិណ្ឌនេះឡើង ក្នុងគោលបំណងដើម្បីឧទ្ទិសមហាកុសលជូនដល់លោកអ្នក មានគុណ មានមាតាបិតា ជីដូន ជីតា ញាតិកាលទាំង៧សណ្តានដែលបានបាក់បែកចែកឋាន ទៅកាន់បរលោកទៅហើយនោះ និង​ជួយរំដោះឲ្យរួចចាកផុតពីទុក្ខទោសទាំងឡាយ ឧបាយភូមិណាមួយ និងឲ្យបានទៅកាន់សុគតិភពថ្មី ហើយងាកក្រោយមកជួយបីបាច់ថែរក្សាកូនចៅ ឲ្យមានសេចក្តីសុខសប្បាយ ក្នុងក្រុមគ្រួសារ សង្គមជាតិផងដែរ​។

លោកបញ្ជាក់ថា ​ស្ថានភាពនៃការរីកចម្រើនរបស់​កម្ពុជា ការរក្សាបាននូវអត្រាកំណើនសេដ្ឋកិច្ចជាតិ ក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ នឹងការសម្លឹងឃើញសម្រាប់អនាគតនៃប្រទេសជាតិ លើបេសកកម្មនៃការថែរក្សាសន្តិភាព និងបន្តឲ្យមាន និរន្តរភាព នៃវឌ្ឍនភាពកម្ពុជា គឺបានមកពីការចូលរួម និងគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ប្រជារាស្រ្តកម្ពុជា តាមរយៈនៃការផ្តល់ជំនឿទុកចិត្ត បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី​នៃ​កម្ពុជា អាណត្តិទី៦ នីតិកាលនៃរដ្ឋសភាបន្តទៀត​។

ទេយ្យទានដែលបានយកមកប្រកេនព្រះសង្ឃមាន សាដក់ ចំនួន៤៥ ម៉ីយើងចំនួន២០កេះ ទឹកផ្លែឈើ ២០កេះទឹកសុទ៥០កេះអង្ករ១០០គីឡូក្រាម ស្ករសចំនួន៥០គីឡូក្រាម ផ្លែឈើ២កន្ត្រក ត្រីខកំប៉ុង១កេះ ទឹកដោះគោ១កេះ និងចែកសំពត់សដល់តាជី យាយជីចំនួន៥០សំពត់ដោយម្នាក់ៗទទួលបាន១សំពត់ និងបច្ច័យវេរប្រកេនព្រះសង្ឃដែលឯកឧត្តម លោកជំទាវ អ្នកឧញ្ញា លោកឧញ្ញា លោក លោកស្រី និងសប្បុរសជន និងពុទ្ធបរិស័ទ្ធបានចូលរួមក្នុងពិធីកាន់បិណ្យវេនទី៩ នេះមានចំនួនសរុប ១២.២៣០.០០០ រៀល ដលយឡែកសាលាខណ្ឌព្រែកព្នៅបានចូលរួម៨០ម៉ឺនរៀលផងដែរដើម្បីភ្ជាប់និស្ស័យក្នុងការធ្វើបុណ្យនេះផងដែរ ៕ ធឿនព្រែកជ័យ


ចែករំលែក៖