ព័ត៌មានទាន់ហេតុការណ៍៖

អាវុធ​ហត្ថ​ បញ្ជូន​ជនសង្ស័យ​៨នាក់​ គ្រឿងញៀន​៦៧កញ្ចប់​ ទៅ​តុលាការ​

ចែករំលែក៖

ភ្នំពេញ៖ នៅម៉ោង៨៖០០នាទី​ ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨ នេះ​ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ៨នាក់ ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដើម្បីផ្តន្ទាទោសតាមច្បាប់ រួមនឹងក្រាម​ពណ៌​សថ្លា៦៧កញ្ចប់​ផងដែរ​ ។

ជនសង្ស័យប្រុសស្រីទាំង៨នាក់នេះ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌឫស្សីកែវ ឃាត់ខ្លួនបានកាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង១៨៖១៥នាទី នៅចំណុច ក្រុម៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។

១/ ឈ្មោះ រ័ត្ន ឧត្តម ហៅឧត្តម ភេទប្រុស អាយុ ២២ឆ្នាំ ,២/ ឈ្មោះ ចាន់ សុឃឿន ហៅខ្មៅ ភេទប្រុស អាយុ ២៣ឆ្នាំ ,៣/ ឈ្មោះ ជា គា ភេទប្រុស អាយុ ២៨ឆ្នា ,៤/ ឈ្មោះ ស៊ឺម វណ្ណា ហៅធីង ភេទប្រុស អាយុ ៣៤ឆ្នាំ ,៥/ ឈ្មោះ មួង សុខទី ហៅទី ភេទប្រុស អាយុ ២៩ឆ្នាំ ,៦/ ឈ្មោះ រិន រ៉ុត ហៅតួ ភេទប្រុស អាយុ ២៥ឆ្នាំ ,៧/ ឈ្មោះ កែវ កល្យាណ ហៅសិលា ភេទស្រី អាយុ ២០ឆ្នាំ ,៨/ ឈ្មោះ ខ្លូត វាសនា ហៅស្នា ភេទស្រី អាយុ ២៥ឆ្នាំ។

តាមការសាកសួរ របស់សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ពួកគេទាំង៨នាក់ សារភាព​ថា គ្រឿងញៀនទាំង៦៧កញ្ចប់​ នេះ​ គឺពិតជារបស់ពួកគេប្រាកដមែន ហើយគ្រឿងញៀនទាំងនោះ គឺសម្រាប់ពួកគេយកទៅលក់បន្ត និងប្រើប្រាស់ខ្លួនឯងផង ។

បន្ទាប់ពីទទួលបានចម្លើយពីពួកគេខាងលើហើយ ទើបមន្រ្តីជំនាញអាវុធហត្ថរាជធានីភ្នំពេញ បានកសាងសុំណុំរឿង និងបញ្ជូនពួកគេទៅតុលាការដើម្បីចាត់ការតាម​នីតិវិធី​៕ចេស្តា


ចែករំលែក៖