ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ផ្តល់ក្តីស្រឡាញ់ដល់ពលរដ្ឋខ្មែរគ្រប់ទីកន្លែង

ចែករំលែក៖

ប្រទេសជប៉ុន៖ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នាល្ងាចថ្ងៃទី ៧ តុលា ក្នុងឱកាសជួបជុំសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរជប៉ុន ព្រមទាំងកូនក្មួយយុវជនខ្មែរ ដែលកំពុងសិក្សានៅនៅទីនេះ ក្នុងនោះ ក៏មានមន្រ្តីរដ្ឋាភិបាលផងដែរគឺ សម្តេចតេជោ ហ៊ុន សែន រីករាយជាអនេកដែលមានឱកាសបានមកជួបជុំបងប្អូនទាំងអស់គ្នាសារជាថ្មី រួមទាំងព្រះសង្ឃនៅក្នុងបរិយាកាសជាគ្រួសាររីករាយនិងស្និទ្ឋស្នាលក្រៃលែង។

សម្តេចតេជោនាយករដ្ឋមន្រ្តីតែងតែនឹករឮក និងស្រឡាញ់បងប្អូននៅគ្រប់ទីកន្លែងទាំងអស់ រួមទាំងនៅក្នុងប្រទេសជប៉ុនផងដែរ ។ ប្រជាពលរដ្ឋ និងយុវជននៅទីនេះរំភើបរីករាយក្រៃលែងដែលមានឱកាសបានជួប និងស្តាប់ប្រសាសន៍អំពីសុខទុក្ខប្រទេសជាតិ ។ គ្រប់ៗគ្នាសប្បាយរីករាយនៅពេលដឹងថា ប្រទេសជាតិយើងកំពុងរីកចម្រើនទៅមុខយ៉ាងលឿននៅក្រោមការដឹកនាំរបស់សម្តេចតេជោ មិនដូចការភូតកុហក់របស់ជនខិលខូចមួយចំនួនតូច ។

បងប្អូនមិនដែលភ្លេចទេ ទោះបីយូរប៉ុណ្ណាក៏ស៊ូទ្រាំចាំដែរ ដើម្បីបានឱប ថើប និងថតរូបសែលហ្វី (Selfie) ជាមួយសម្តេចប្រមុខដឹកនាំដ៏មានប្រជាប្រិយ៍បំផុតរបស់ប្រទេសកម្ពុជា៕


ចែករំលែក៖