ព័ត៌មានទាន់ហេតុការណ៍៖

ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដី រលកយក្សស៊ូណាមី បានកើនឡើងដល់ 1.763 នាក់ នៅពេលប្រទេសឥណ្ឌូនេស៊ី បញ្ចប់ការស្វែងរកជនរងគ្រោះ

ចែករំលែក៖

ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីយ៉ាងខ្លាំង និងរលកយក្សស៊ូណាមិនៅខេត្ត Sulawesi នៃប្រទេសឥណ្ឌូនេស៊ី បានកើនឡើងដល់ 1.763 នាក់ កាលពីថ្ងៃអាទិត្យ ខណៈប្រតិបត្តិការរុករក និងសង្គ្រោះត្រូវបានគេរំពឹងថា នឹងបញ្ចប់នៅថ្ងៃព្រហស្បតិ៍ ។

អ្នកនាំពាក្យរបស់ភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិ លោក Sutopo Purwo Nugroho បាននិយាយថា ភាគច្រើននៃសាកសពទាំងនោះ ត្រូវបានគេយកមកពី Palu, រាជធានីខេត្ត, ស្រុក Donggala, Sigi, Parigi Mountong និងស្រុក Pasang Kayu នៅជិតខេត្ត West Sulawesi ។

លោក Sutopo បានប្រាប់ស៊ីនហួថា “ការស្វែងរកជនរងគ្រោះត្រូវបានរំពឹងថា នឹងបញ្ចប់នៅថ្ងៃព្រហស្បតិ៍។

ទោះយ៉ាងណាលោកបានអះអាងថា វាមិនមែនមានន័យថា បេសកកម្មស្វែងរកត្រូវបញ្ចប់នៅថ្ងៃនោះទេ ។ វានឹងមិនត្រូវបានបញ្ចប់ទេ។

លោក Sutopo បានពន្យល់ថា ដោយផ្អែកលើនីតិវិធីប្រតិបត្តិការនេះ ត្រូវបានអនុវត្តអស់រយៈពេលប្រាំពីរថ្ងៃ ប៉ុន្តែវាអាចត្រូវបានពន្យារពេលរយៈពេលបីថ្ងៃ បន្ទាប់ពីជំហានបន្ថែមទៀត អាចត្រូវបានធ្វើឡើង បន្ទាប់ពីមានការពិភាក្សាជាមួយអាជ្ញាធរមូលដ្ឋាន។

លោកបានសង្កត់ធ្ងន់ថា ប្រសិនបើសហគមន៍សម្រេចចិត្តបន្តបេសកកម្មនេះ វាអាចត្រូវបានអនុវត្តជាមួយនឹងក្រុមជួយសង្គ្រោះខ្នាតតូច ។

អ្នកនាំពាក្យរូបនេះ បាននិយាយថា អ្នករស់រានមានជីវិត 2.632 នាក់ នៅមន្ទីរពេទ្យដើម្បីព្យាបាល ។

ការរញ្ជួយនិងរលកយក្សស៊ូណាមិបានបង្ខំប្រជាជនឥណ្ឌូនេស៊ីសរុបចំនួន 62359 នាក់ឱ្យភៀសខ្លួនចេញពីលំនៅដ្ឋានរបស់ពួកគេ ហើយយកជំរំបណ្តោះអាសន្ន រហូតដល់147ទីកន្លែង ។

ការរញ្ជួយដីដ៏ខ្លាំងក្លា និងរលកយក្សស៊ូណាមិ បានបំផ្លិចបំផ្លាញឥណ្ឌូនេសាទី កាលពីថ្ងៃទី 28 ខែកញ្ញា ជាមួយនឹងតំបន់ដែលរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរ គឺតំបន់ Palu និងសង្កាត់ Donggala ជាប់គ្នានោះតែម្តង ។

រលកយក្សស៊ូណាមី បានកើតមានកម្ពស់ពី 0,5 ទៅ 3 ម៉ែត្រ បន្ទាប់ពីការរញ្ជូយដី​បណ្តាលឲ្យបំផ្លិចបំផ្លាញតំបន់ឆ្នេរទាំងមូលតែម្តង នេះបើយោងតាមភ្នាក់ងារឧតុនិយមនិងភូគព្ភវិស័យ ៕


ចែករំលែក៖