ព័ត៌មានទាន់ហេតុការណ៍៖

វៀតណាមសាងសង់អាកាសយានដ្ឋានអន្តរជាតិមានតម្លៃជាង១៦ពាន់លានដុល្លារ

ចែករំលែក៖

វៀតណាមគ្រោង សាងសង់អាកាស យានដ្ឋានអន្តរជាតិ មានទឹកប្រាក់១៦ពាន់លានដុល្លារលើផ្ទៃដី ៥.០០០ហិកតា។

រដ្ឋមន្ត្រីក្រសួងចរាចរណ៍វៀតណាម លោកNguyen Van The បានផ្តល់របាយ ការណ៍ទៅកាន់រដ្ឋសភា ស្តីពីការវិនិយោគ សាងសង់ (កំពង់ផែអាកាស ) អាកាស យានដ្ឋានអន្តរជាតិ Long Thanhនៅខេត្ត ដុងណាយ។

គម្រោងសាងសង់ អាកាសយានដ្ឋាន អន្តរជាតិនេះមាន៣ដំណាក់កាលដោយមានទឹកប្រាក់វិនិយោគសរុប ១៦ពាន់ លានដុល្លារអាមេរិក។ ដំណាក់កាលទីមួយ ចំណាយប្រាក់ ៥,៤ពាន់លានដុល្លារ។ អាកាសយានដ្ឋានខាងលើមានផ្លូវហោះហើរ និងចុះចត ស្ថានីយ ដែលអាចដាក់ អ្នកដំណើរបានរហូតដល់ទៅ២៥លាន នាក់ ក្នុងមួយឆ្នាំ ។ ក្រៅពីនេះនៅមានឃ្លាំង សម្រាប់ផ្ទុកទំនិញបាន ១,២លានតោន ក្នុងមួយឆ្នាំ ។ យ៉ាងយូរអាកាសយាន ដ្ឋានខាងលើ នឹងស្ថាបនារួចរាល់នៅឆ្នាំ ២០២៥។

កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៨ ប្រធានគម្រោង សាងសង់អាកាសយាន ដ្ឋានខាងលើ បាន ចុះហត្ថលេខាលើកិច្ច ព្រមព្រៀងជាមួយក្រុមហ៊ុន ស្រាវជ្រាវ វាយតម្លៃ និងប្រឹក្សារបស់ក្រុមហ៊ុនជប៉ុន បារាំងក៏ដូចជាក្រុមហ៊ុនវៀតណាម ដើម្បី អនុវត្តនៅដំណាក់កាលទីមួយ។

តាមគម្រោងរដ្ឋាភិបាលនឹងអនុម័តទៅលើគម្រោងសាងសង់អាកាសយានដ្ឋានខាងលើនៅខែធ្នូឆ្នាំ២០១៩ ក្រោយការ សម្រេចរបស់សភា៕ ម៉ែវ សាធី


ចែករំលែក៖