ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ នេះ ស្រាបៀរHeineken®ដែលជាស្រាបៀរគុណភាពលំដាប់ថ្នាក់អន្តរជាតិដ៏ខ្ពស់បំផុតក្នុងពិភពលោក និងក្រុមEDM Cambodiaនឹងរៀបចំកម្មវិធីរាំលេងកម្សាន្តជាមួយនឹងចង្វាក់EDM (Electronic Dance Music) ម្ដងទៀតហើយដែលកម្មវិធីនោះមានឈ្មោះថា Afterlife: Day of the Dead នៅសណ្ឋាគារ Hotel Cambodiana។
លើកនេះក៏មិនខុសពីលើកមុនៗដែរ EDM Cambodiaបានអញ្ជើញឌីជេរ&ផលិតករចម្រៀង(DJ/Producer)ដ៏ល្បីពីផលិតកម្មBarong Family គឺ លោក Mike Cervello!
ក្រៅពី Mike Cervello ក៏នៅមានឌីជេរនិងផលិតករចម្រៀងផ្សេងៗទៀតដែលមកពីប្រទេសថៃ និងកម្ពុជាយើងផ្ទាល់នឹងចាក់ភ្លេងឲ្យលោកអ្នករាំយ៉ាងសប្បាយចាប់ពីម៉ោង៥រហូតដល់ចប់កម្មវិធីក្នុងនោះរួមមាន ក្រុម Animal Project, VXY, DJ Maily និងលោក LOR ផងដែរ។
សណ្ឋាគារកាំបូឌីយ៉ាណាជាកន្លែងល្អបំផុតនៅក្នុងទីក្រុងសម្រាប់រៀបចំព្រឹត្តិការណ៍ពិសេសនេះ។ទីធ្លាខាងក្រៅដែលបានកែលម្អជាថ្មីមានឆាកទំហំ 22 ម៉ែត្រ និងជាទីកន្លែងសម្រាប់រៀបចំកម្មវិធីផ្សេងៗយ៉ាងមានសុវត្ថិភាព ហើយអាចទទួលភ្ញៀវបានរាប់ពាន់នាក់។ សណ្ឋាគារនេះក៏មានកន្លែងដើរកម្សាន្តដ៏ធំមួយដែលមានទីវាលដ៏ធំដែលអាចរៀបចំព្រឹត្តិការណ៍ធំៗដូចជាកម្មវិធីប្រគំតន្ត្រី កម្មវិធីតាំងពិព័រណ៍ ពិធីអាពាហ៍ពិពាហ៍ និងកម្មវិធីពិសេសផ្សេងទៀតដែលលោកអ្នកចង់រៀបចំ។
កម្មវិធីនេះនឹងក្លាយជាបទពិសោធន៍ប្លែកអស្ចារ្យមួយក្នុងការកម្សាន្តសប្បាយរីករាយជាមួយនឹងពិធីជប់លៀង និងតន្ត្រី។សូមកុំខកខានរំលងឱកាសដ៏កម្រនេះ!
សំបុត្រចូលរួមតម្លៃ៖
១៥ ដុល្លារ (Normal Pass) ពីថ្ងៃទី ១៥ តុលា
២០ ដុល្លារ (Walk-in) នៅថ្ងៃទី២៧ តុលា
សំបុត្រចូលរួមអាចទិញតាមរយៈការបំពេញព័ត៌មានក្នុង Link ខាងក្រោម៖
http://www.edmcambodia.com/afterlife
ដើម្បីស្វែងយល់បន្ថែមអំពីព្រឹត្តិការណ៍Heineken®នៅកម្ពុជា សូមចូលមើលទំព័រហ្វេសប៊ុកផ្លូវការ៖ www.facebook.com/heineken/
#Heineken #Afterlife #Cambodia #Oct27 #HotelCambodiana
សូមរីករាយទទួលទានស្រាបៀរHeineken®ដោយការទទួលខុសត្រូវ
អត្ថបទ៖ ថម សន