សឹង្ហបុរី: ក្នុងឱកាសអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន លើកទី១២ និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិបូកលើកទី៥ នៅប្រទេសសឹង្ហបុរី នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋ មន្ត្រីក្រសួងការពារជាតិ អមដំណើរដោយ នាយឧត្តមសេ នីយ៍ ណឹម សុវត្ថិ អគ្គនាយក នៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ច ការបរទេស ក្រសួងការពារជាតិ បានជួបប្រជុំទ្វេភាគីជាមួយលោក អេង ហែន រដ្ឋមន្ត្រីការពារជាតិ នៃសាធារណរដ្ឋសឹង្ហបុរី។
ក្នុងជំនួបនោះ រដ្ឋមន្រ្តីការពារជាតិសឹង្ហបុរី បានសម្ដែងការអប អរសាទរ ចំពោះលទ្ធផលជោគជ័យ នៃការបោះឆ្នោតនៅកម្ពុជា ក្នុងពេលកន្លងមក និងបានថ្លែងអំណរគុណដល់ សម្តេចពិជ័យសេនា ដែលបានដើរតួនាទី គាំទ្រកិច្ចប្រជុំផ្សេងៗ ដូចជាកិច្ចប្រ ជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក ពិសេសសម្ដេច ទៀ បាញ់ ជាសមាជិកក្នុងអង្គប្រជុំតាំងពីដើមរៀងមក។
ក្នុងឱកាសនោះ សម្ដេចពិជ័យសេនា ថ្លែងថា សឹង្ហបុរីមានបទ ពិសោធន៍ច្រើន ក្នុងការរៀបចំកិច្ចប្រជុំនានា ហើយក្នុងនោះ សម្តេចសង្ឃឹមថា កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានលើកទី១២ ដែលសឹង្ហបុរីធ្វើជាម្ចាស់ផ្ទះនាពេលនេះ នឹងទទួលបានជោគជ័យ។
ដោយឡែកក្នុងជំនួបជាមួយ លោកឧត្តមសេនីយ៍ឯក ចាន់សាម៉ន ចាន់យ៉ាឡាត រដ្ឋមន្រ្តីក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ក្នុងនាមរដ្ឋាភិបាល ក្រសួង ការពារជាតិជាតិឡាវ លោកឧត្តមសេនីយ៍ឯក ចាន់សាម៉ន ចាន់យ៉ាឡាត ថ្លែងអំណរគុណចំពោះកម្ពុជា ដែលបានជួយដល់ គ្រោះមហន្តរាយ នៅក្នុងខេត្តអត្តពើ ប្រទេសឡាវ នាពេលកន្លងមក។
លោកឧត្តមសេនីយ៍រដ្ឋមន្ដ្រី សំដែងការអបអរសាទរចំពោះស ម្តេចតេជោ ដែលទទួលការគាំទ្រយ៉ាងច្រើនពីប្រជាជនកម្ពុជា នាំឲ្យសម្ដេចតេជោ ហ៊ុន សែន ឈ្នះការបោះ ឆ្នោតក្នុងអាណត្តិថ្មី និងធ្វើជានាយករដ្ឋមន្ត្រី ដឹក នាំប្រទេសកម្ពុជាបន្តទៀត។
រដ្ឋមន្រ្តីក្រសួងការពារជាតិឡាវ សំដែងជំនឿជឿជាក់ថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន កម្ពុជានឹងមានការរីក ចម្រើន អភិវឌ្ឍន៍ទៅមុខយ៉ាងឆាប់រហ័ស។ លោកក៏បានថ្លែង អំណរគុណចំពោះភាគីកម្ពុជា គឺបន្ទាប់ពីនាយករដ្ឋមន្ត្រី ប្រទេ សទាំងពីរ កម្ពុជា ឡាវ ជួបគ្នាប្រកាស ពីដំណោះ ស្រាយដែលទាក់ទងទៅនឹងបញ្ហាព្រំដែននោះ ប្រទេសកម្ពុជាបានបញ្ជូនគ ណប្រតិភូទៅកាន់ប្រទេសឡាវភ្លាម នេះបង្ហាញឲ្យឃើញ ពីស្មារ តីសាមគ្គីភាព កិច្ចសហការយ៉ាងជិតស្និទរវាងប្រទេសទាំងពីរ។
ទាក់ទងទៅនឹងបញ្ហាព្រំដែននេះ សម្តេចពិជ័យសេនា ទៀ បា ញ់ និងលោកឧត្តមសេនីយ៍ឯក ចាន់សាម៉ន ចាន់យ៉ាឡាត រដ្ឋ មន្រ្តីក្រសួងការពារជាតិឡាវ បានបង្ហាញបំណងដូចគ្នា ក្នុងការលើកទឹកចិត្តឲ្យគណកម្មការព្រំដែន ក៏ដូចជាអាជ្ញាធ័រមូលដ្ឋាននៅតាមតំបន់នីមួយៗ ដែលមានព្រំដែនជាប់គ្នា ធ្វើយ៉ាងណាធ្វើការជាមួយគ្នា និងជួបគ្នាឲ្យបានទៀងទាត់។
ក្នុងឱសកាសនោះ សម្តេចពិជ័យសេនា បានជំរាបជូនដល់រដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ អំពីដំណើរការសាង សង់វិមានឈ្នះ ឈ្នះ ដែលសំណង់នេះ មានអត្ថន័យធំធេងសម្រាប់ប្រ ទេសកម្ពុជា ជាសំណង់ប្រវត្តិសាស្រ្តទុកសម្រាប់កូនចៅ ជំនាន់ក្រោយសិក្សារៀនសូត្រ អំពីដំណើរការ ទទួលបានសន្តិភាពពេ ញលេញ នៅទូទាំងប្រទេសកម្ពុជា ក្រោមគោលនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន។
សម្តេចពិជ័យសេនា បានអញ្ជើញលោកឧត្តមសេនីយ៍ឯក ចាន់សាម៉ន ចាន់យ៉ាឡាត រដ្ឋមន្រ្តីក្រសួងការ ពារជាតិឡាវ ចូលរួមពិធីសម្ពោធវិមានឈ្នះឈ្នះ ដែលប្រារព្ធធ្វើនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះផងដែល៕ សុខដុម