ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោហ៊ុន សែន អរគុណបងប្អូនប្រជាពលរដ្ឋខ្មែរដែលបានមកទទួលស្វាគមន៍យ៉ាងកក់ក្ដៅ

ចែករំលែក៖

ប្រទេសស៊ី្វស៖ សម្តេចតេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​បានថ្លែងអរគុណចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរ ជាច្រើនមកពីបណ្តាប្រទេសក្នុងសហគមន៍អឺរ៉ុប​ ដែលបានមកទទួលស្វាគមន៍យ៉ាង កក់ក្ដៅបំផុតចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់​ សម្ដេចតេជោ​ នាយករដ្ឋមន្ត្រី​ នៅទីក្រុងហ្សឺណែវ​ ។

សម្តេចតេជោហ៊ុន សែន បានវត្តមានដ៏ខ្ពង់ខ្ពស់នៅទីក្រុងហ្សឺណែវ​ ប្រទេសស៊ី្វស កាលពីថ្ងៃទី២​៣​ ខែតុលា​ ឆ្នាំ២០១៨​ ​​ ហើយក៏ជាថ្ងៃទី២​ នៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអ្នកដឹកនាំវិនិយោគសាកលនៃវេទិកាវិនិយោគពិភពលោកឆ្នាំ 2018 របស់សម្ដេចតេជោ​ នាយករដ្ឋមន្ត្រី ។

នេះគឺជាការបង្ហាញកាន់តែច្បាស់ចំពោះការគោរព ស្រឡាញ់​ ទុកចិត្ត​ គាំទ្រ​ ពីប្រជាពលរដ្ឋនៅក្រៅប្រទេស មកលើសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានដឹកនាំប្រទេសជាតិឲ្យមានការរីកចម្រើនរហូតដល់សព្វថ្ងៃនេះ ៕


ចែករំលែក៖