ព័ត៌មានទាន់ហេតុការណ៍៖

ធានា​ព្យាបាល​ជំងឺ​អេដស៍​ “ជាដាច់”​ ,​ ក្រសួង​សុខាភិបាល​ គប្បី​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ !

ចែករំលែក៖

ភ្នំពេញ​៖ មានការ​ផ្សព្វផ្សាយ​តាម​ផ្ទាំង​ឃោសនា​ អំពី​ការ​ព្យាបាល​ជំងឺ​ផ្សេងៗ​ រហូត​ដល់​ជំងឺ​អេដស៍​ ដែល​ហ៊ាន​ធានា​ថា​នឹង​ព្យាបាល​ជាដាច់​ ។ បញ្ហា​នេះ​ មជ្ឈដ្ឋាន​ជា​ច្រើន​ សំណូមពរ​ដល់លោក​ម៉ម​ ប៊ុន​ហេង​ រដ្ឋមន្ត្រី​​ក្រសួង​សុខាភិបាល​ មេត្តា​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ ដែល​ការ​ឃោសនា​បែប​នេះ​ គឺ​ ជា​ការ​បំផ្លើស​ការ​ពិត​ទាំង​ស្រុង​ ។

ផ្ទាំង​ឃោសនា​មួយ​ ដែល​មាន​យីហោ​ “ឱសថ​បុរាណ​ ឱសថ​ទេព​ ពៅ​ អភិសិទ្ធ​”សរសេរ​ថា​ មាន​ទទួល​ព្យាបាល​ជំងឺ​អេដស៍​ មហារីក​ខួរក្បាល​ មហារីក​សួត​ មហារីក​ថ្លើម​ មហារីក​ក្រពះ​ ពោះវៀន​ មហារីក​ដោះ​ មហារីក​ស្បូន​ មហារីក​ច្រមុះ​ ឈាម​ស​ស៊ី​ឈាម​ក្រហម​ ទឹក​នោម​ផ្អែម​ លើស​ឈាម​ ទឹកនោម​ប្រៃ​ ជំងឺ​ទូទៅ​ ធានា​ជា​ដាច់​ ។

ប្រជាពលរដ្ឋ​ខ្លះ​ ដែល​ពុំ​សូវ​មាន​ការ​យល់​ដឹង​ បាន​ធ្លាក់​ក្នុង​អន្លង់​នៃ​ការ​ឃោសនា​បែប​នេះ​ ធ្វើឱ្យ​បាត់បង់​ប្រាក់​កាក់​ ហើយ​ពេល​ខ្លះ​ទៀត​ ការ​ព្យាបាល​ដោយ​មិន​ត្រឹមត្រូវ​ អាច​ប៉ះពាល់​ដល់​សុខភាព​លើស​ដើម​ថែម​ទៀត​ផង​ ។

មជ្ឈដ្ឋាន​ជា​ច្រើន​ សង្ឃឹម​ថា​ លោក​ ម៉ម​ ប៊ុន​ហេង​ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ នឹង​មាន​វិធានការ​ជុំវិញ​បញ្ហា​នេះ​ ៕ចេស្តា


ចែករំលែក៖