ព័ត៌មានទាន់ហេតុការណ៍៖

រំលឹកឡើងវិញ ពីគ្រោះថ្នាក់យន្តហោះ នៅតំបន់អាស៊ី ភាគអាគ្នេយ៍ស៊ី

ចែករំលែក៖

មកទល់ពេលនេះ មធ្យោបាយធ្វើដំណើរតាមយន្តហោះ ត្រូវបានចាត់ទុកថា មានសុវត្ថិភាពបំផុតលើពិភពលោក ដោយ តួលេខគ្រោះថ្នាក់ទាបបំផុត បើប្រៀបធៀបនឹងមធ្យោបាយធ្វើដំណើរផ្សេងទៀត ដូចជារថយន្ត រថភ្លើង ម៉ូតូ កប៉ាល់ នាវា… ។ ប៉ុន្តែ នៅពេលដែលគ្រោះថ្នាក់យន្តហោះកើតឡើង គឺបានសម្លាប់មនុស្ស រាប់រយនាក់ ក្នុងពេលតែមួយ ។

ខាងក្រោមនេះ ជាគ្រោះថ្នាក់យន្តហោះដែលបានកើតឡើងនៅតំបន់អាស៊ីភាគអាគ្នេយ៍៖

នៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ១៩៨៨ យន្តហោះដឹកអ្នកដំណើរប្រភេទTupolev Tu-134 ហោះហើរចេញពីទីក្រុងហាណូយ ប្រទេសវៀតណាម ដឹកអ្នកដំណើរ៨១នាក់ បានធ្លាក់ ពេលជិតទៅដល់ទីក្រុងបាងកក ប្រទេសថៃ ។ គ្រោះថ្នាក់នោះ បានសម្លាប់មនុស្ស ៧៨នាក់ ហើយយន្តហោះរងការបំផ្លាញទាំងស្រុង ។ មូលហេតុដោយសារតែយន្តហោះនោះហោះចូលតំបន់ព្យុះ ហើយត្រូវរន្ទះបាញ់ចំ។ យន្តហោះបានផ្ទុះពេលធ្លាក់ចុះ វាលស្រែនៅក្បែរ អាកាសយានដ្ឋាន ទីក្រុងបាងកកចម្ងាយ ៦គីឡូម៉ែត្រ។ មានមនុស្ស ៣នាក់ នៅរស់ គឺអ្នកបើកបរយន្តហោះម្នាក់ ស្ត្រីបម្រើការលើយន្តហោះម្នាក់ និងអ្នកដំណើរម្នាក់ ។

នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ១៩៩៧៖ យន្តហោះដឹកអ្នកដំណើរប្រភេទ Tupolev Tu-134 របស់ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines ហោះហើរពីទីក្រុង ហូជីមិញ មកកាន់ទីក្រុងភ្នុំពេញ ក៏បានធ្លាក់នៅជិតអាកាសយានដ្ឋានអន្តរជាតិ ពោធិ៍ចិនតុង រាជធានីភ្នុំពេញ ។ អ្នកដំណើរ៦៤នាក់ស្លាប់ ក្នុងចំណោម ៦៦នាក់នៅលើយន្តហោះ រួមទាំងអាកាសយានិក ដោយមានកុមារពីរនាក់នៅរស់ ។ យន្តហោះរងការបំផ្លាញទាំងស្រុង ។

ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ ២០០៥៖ យន្តហោះ ដឹកអ្នកដំណើរ Boeing 737 របស់ក្រុមហ៊ុនអាកាសចរណ៍ Mandala Airlines ប្រទេសឥណ្ឌូនេស៊ី ដឹកអ្នកដំណើរ ១១៦នាក់ បានធ្លាក់ចូលដំបន់ប្រជុំជនក្រោយការហោះហើរភ្លាម បណ្តាលឲ្យមនុស្ស ដល់ទៅ ១៤៧នាក់ស្លាប់ ក្នុងនោះមាន ៤៧នាក់នៅលើដី។ ប៉ុន្តែ អ្នកដំណើរនៅលើយន្តហោះ ១៦នាក់នៅរស់ ។

ថ្ងៃទី១ខែមករាឆ្នាំ២០០៧ ៖ យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Boeing 737-400 របស់ក្រុមហ៊ុនអាកាសចរណ៍តម្លៃថោក Indonesia Adam Air ដឹកអ្នកដំណើរ ១០២នាក់ រួមទាំងអាកាសយានឹក បានធ្លាក់នៅតំបន់ភ្នុំ កោះ Sulawesi ។ ក្រោះថ្នាក់ខាងលើ បានសម្លាប់មនុស្ស ៩០នាក់ និង១២នាក់មានភពសំណាង នៅ។

ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០០៧ ៖ យន្តហោះ MD-82 របស់ក្រុមហ៊ុន អាកាសចរណ៍តម្លៃទាប One-Two-go ហោះហើរចេញពីទីក្រុងបាងកក់ បានឆាប់ឆេះពេលចុះចត់នៅទីក្រុង ភូកេត ដោយសាតែភ្លៀងធ្លាក់ខ្លាំង បណ្តាលឲ្យមនុស្ស ៨៨នាក់ស្លាប់ និង ៤២នាក់រងរបួស ។ នៅពេលចុះចត់នៅភូកេត យន្តហោះបានបុកទៅលើផ្លូវ ហើយរអិលទៅរហូតដល់បុកចង្កេះភ្នុំ បណ្តាលឲ្យឆាប់ឆេះតែម្តង ។

ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣៖ យន្តហោះART របស់ក្រុមហ៊ុនអាកាសចរណ៍ ឡាវ អ៊ែរឡាញ ធ្វើការហោះហើរ ពីទីក្រុងវៀនចាន់ ទៅកាន់ទីក្រុងPakseភាគខាងត្បូង បានធ្លាក់ចូលទន្លេងមេកុងនៅវេលាម៉ោង ១៦ ពេលព្យាយាមចុះចត់ ធ្វើឲ្យមនុស្សទាំងអស់នៅលើយន្តហោះស្លាប់ ។សារព័ត៌មានឡាវបានផ្សាយថា យន្តហោះជួប ខ្យល់ខ្លាំង គួត ធ្វើឲ្យបាត់ចេញពីការគ្រប់គ្រង របស់ប្រពន្ធរ៉ាដា និងធ្លាក់ចូលទន្លេរមេកុង។

កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៤៖ យន្តហោះ ប៊ូអ៊ិង មានជើងហោះហើរ MH370 របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ី អ៊ែរឡាញ់ ដឹកអ្នកដំណើរ២៣៩ បានបាត់ចេញពីប្រពន្ធរាដា ។ អ្នកដំណើរទាំងអស់ត្រូវបានគេចាត់ទុកថាស្លាប់ ដោយមកទលពេលនេះ មិនទាន់រកឃើញ យន្តហោះខាងលើនៅឡើយទេ ។

ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ ៖ យន្តហោះ MH17 របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ់ ក៏បានធ្លាក់នៅភាគខាងកើតប្រទេសអ៊ុយក្រែន សម្លាប់មនុស្ស ២៩៨នាក់ ធ្វើឲ្យពិភពលោកតក់ស្លត់យ៉ាងខ្លាំង ដោយនៅលើយន្តហោះនោះមានជម្រុះជាតិសាស្ត្រ ។ ក្រោយការស្រាវជ្រាវ យន្តហោះនោះត្រូវមីស៊ីលបាញ់ចំ។

ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៤ ៖ ការឈឺចាប់ដោយសារតែគ្រោះថ្នាក់យន្តហោះ MH370 និង MH17 សម្លាប់មនុស្សជាង៥០០នាក់មិនទាន់ស្ងប់ស្ងាត់ផង ពលរដ្ឋម៉ាឡេស៊ី ក៏ត្រូវប្រឈមនិងគ្រោះថ្នាក់ មួយទៀត គឺយន្តហោះ QZ8501 ហោះហើរចេញពី ទីក្រុង Surabaya ប្រទេសឥណ្ឌូនេស៊ីទៅកាន់សឹង្ហបុរីក៏បានធ្លាក់នៅសមុទ្រកោះជ្វា ដោយសារជួបខ្យល់ព្យុះ ។ គ្រោះថ្នាក់ខាងលើ សម្លាប់មនុស្ស ១៦២នាក់។

ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០១៥ ៖យន្តហោះLockheed C-130 Hercules ដឹកអ្នកដំណើរ១២២នាក់ ក្នុងនោះមាន ក្រុមអាកាសយានឹក១២នាក់និងកុមារ៩នាក់បានជួបគ្រោះថ្នាក់ពេលហោះហើរបានប៉ុន្មានាទីប៉ុណ្ណោះ ក៏ធ្លាក់ចូលតំបន់ប្រជុំជន នៅ Medan ទីក្រុងធំបំផុតនៅលើកោះ ស៊ូម៉ាត្រា ។ អ្នកដំណើរទាំងអស់នៅលើយន្តហោះ បានស្លាប់ ។ ក្រៅពីនេះក៏បានសម្លាប់មនុស្សនៅលើដី២០នាក់ផ្សេងទៀតផងដែរ ដោយយន្តហោះធ្លាក់ចំពីលើ ។ យន្តហោះខាងលើជារបស់យោធា ឥណ្ឌូនេស៊ី។

ថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០១៨ ៖ នៅវេលាម៉ោង៧និង ៥០នាទីព្រឹកថ្ងៃទី២៩ខែតុលា យន្តហោះ Boeing 737 Max 8 មានជើងហោះហើរ JT 610 របស់ក្រុមហ៊ុនអាកាសចរណ៍Lion Air ធ្វើការហោះហើរពីទីក្រុង ចាការតា ទៅកាន់Pangkakpinangក៏ធ្លាក់ចូលសមុទ្រ ។ តាមការប្រកាសរបស់ក្រសួងចរាចរណ៍ដឹកជញ្ជូន ឥណ្ឌូនេស៊ីបានបញ្ចាក់ថា នៅលើយន្តហោះមានមនុស្ស ដល់ទៅ១៨៩នាក់ ហើយពេលនេះ ក្រុមជួយសង្គ្រោះបានរកឃើញ ខ្លួនយន្តហោះនៅបាតសមុទ្រ ៕ ម៉ែវ សាធី


ចែករំលែក៖