ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចខណ្ឌចំការមនឃាត់ខ្លួន ជនសង្ស័យ៤នាក់បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះ មិនបានសម្រេច

ចែករំលែក៖

ភ្នំពេញៈ ជនសង្ស័យ៤នាក់ជិះម៉ូតូ ២ គ្រឿង បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះ មិនបានសម្រេច ក៏ត្រូវ សមត្ថកិច្ចប៉ុស្តិ៍បឹងកេងកង ១ សហការ គ្នាជាមួយនឹងសមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌចំការមន ដេញឃាត់ខ្លួនបានភ្លាមៗផងដែរ ហេតុកាលនេះនៅវេលាម៉ោង ១១ យប់ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំនុចផ្លូវលេខ ២៩៤ កែង ៥១ ក្នុងសង្កាត់បឹងកេងកង ១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ជនសង្ស័យទី១មាន ឈ្មោះ ហាល ជាវហេង ភេទ ប្រុស អាយុ ១៧ ឆ្នាំ មុខរបរ មិនពិតប្រាកដ ។

ជនសង្ស័យទី២មាន ឈ្មោះ មាន ធនរី ភេទ ប្រុស អាយុ ១៨ ឆ្នាំ មុខរបរ មិនពិតប្រាកដ ។

ជនសង្ស័យទី៣មាន ឈ្មោះ ជា យូរហាយ ភេទ ប្រុស អាយុ ១៧ ឆ្នាំ មុខរបរ មិនពិតប្រាកដ ។

ជនសង្ស័យទី៤មាន ឈ្មោះ សូត សុវណ្ណារាជ ភេទ ប្រុស អាយុ ១៦ ឆ្នាំ មុខរបរ មិនពិតប្រាកដ ។

ប្រភពពត័មានពីសមត្ថកិច្ចដដែលបានបន្តប្រាប់អោយដឹងទៀតថា មុនពេលឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ ជនសង្ស័យ៤នាក់បានជិះម៉ូតូ២គ្រឿង១ម៉ាកហុងដាប៊ិតពណ៌ខ្មៅខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1GZ.7741 និង១គ្រឿង ម៉ាកហុងដា c125ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GH.9790 បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះដែរកំពុងឈរនិយាយទូរស័ព្ទដៃ មិនបានសម្រេចហើយក្រុមជនសង្ស័យខាងលើ ក៏ព្យាយាមជិះម៉ូតូគេចខ្លួន ភ្លាមៗនោះក៏ត្រូវសមត្ថកិច្ចប៉ុស្តិ៍បឹងកេងកង ១ សហការ គ្នាជាមួយនឹងសមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌចំការមន ដែលកំពុងលកបាតនៅក្នុងមូលដ្នាន ក៏ប្រទះឃើញក៏បាននាំគា្ន ដេញឃាត់ខ្លួនបានភ្លាមៗហើយ ក៏បញ្ជូនមកឲ្យសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកង ១ដើម្បីសាកសួរផងដែរ ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកង ១​ បញ្ជូនខ្លួនទៅអធិការដ្នាននគរបាលខណ្ឌចំការមន ដើម្បីចាក់ការតាមច្បាប់៕ សរស្មី


ចែករំលែក៖