ព័ត៌មានទាន់ហេតុការណ៍៖

ពលករកាប់ឈើគ្រញូងក្នុងទឹកដីថៃ ក្នុងចំណោម៣នាក់ ត្រូវសមត្ថកិច្ចថៃចាប់បានម្នាក់ ពីរនាក់ទៀត រត់ចូលប៉ុស្ដិ៍នគរបាលវរៈការពារព្រំដែនគោកលេខ៧០២

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ មូលហេតុ សមត្ថកិច្ចថៃ ចាប់ខ្លួនពលករខ្មែរជាបន្តរបន្ទាប់ជាច្រើនឆ្នាំមកនេះ ល្បីថា លោក គង់ សុខាន់ មេបញ្ជាការនគរបាលវរៈការពារព្រំដែនគោក៧០២ បើកភ្លើងខៀវ ឲ្យមេឧក្រិដ្ឋកម្មឈើឆ្លងដែន ឈ្មោះ ឈឿង សក្ក័ ធ្វើសកម្មភាពនៅដែនសមត្ថកិច្ចរបស់ខ្លួន ។

ជាក់ស្ដែង ពលករខ្មែរកាប់ឈើគ្រញូងក្នុងទឹកដីថៃក្នុងចំណោម ៣នាក់ ម្នាក់ត្រូវសមត្ថកិច្ចថៃចាប់ខ្លួន និងពីរនាក់ផ្សេងទៀតបានរត់រំដោះខ្លួនរួចដោយ ចូលមកប៉ុស្ដិ៍នគរបាលវរៈការពារព្រំដែនគោកលេខ៧០២ ។

កាលពីវេលាម៉ោង២ និង២០នាទីរសៀល ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទល់មុខប៉ុស្ដិ៍នគរបាលវរៈការពារព្រំដែន៧០២ ក្នុងភូមិអូស្មាច់ សង្កាត់អូស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ។

បើតាមប្រភពបានបង្ហើបឲ្យដឹងថា មូលហេតុនៃការចាប់ខ្លួនពលករខ្មែរពីសំណាក់សមត្ថកិច្ចថៃ ជារៀងរាល់ខែ គ្មានស្រាកស្រាននៅក្នុងតំបន់នគរបាលវរៈការពារព្រំដែនគោកលេខ៧០២ ក៏ដោយសារតែ លោកវរៈសេនីយ៍ឯក គង់ សុខាន់ មេបញ្ជាការរូបនេះ បានបើកភ្លើងខៀវ ឲ្យមេឧក្រិដ្ឋកម្មឈើប្រណីតឆ្លងដែន និងគៀងគរពលករឆ្លងដែន ឈ្មោះឈឿង សក្ក័ ដែលជានាយទាហាននៅអង្គភាពកងពលតូចលេខ៤២ ដេញថ្លៃផ្ដាច់មុខ ប្រមូលទិញបទល្មើសឈើនៅដែនសមត្ថកិច្ចរបស់ខ្លួន ។

ប្រភពបានបន្ដថា ទោះជាពលករខ្មែត្រូវបានរងគ្រោះ ដោយសមត្ថកិច្ចចាប់ខ្លួនយកទៅអនុវត្តទោសប្រទេសថៃជារៀងរាល់ខែយ៉ាងណាក៏ដោយ ក៏លោកវរៈសេនីយ៍ឯក គង សុខាន់ មេបញ្ជាការនគរបាលមិនខ្វាយខ្វល់ដែរ ប្រហែលខ្វាយខ្វល់តែប្រាក់ លោកជឿង សក្ក័ បង់ឲ្យផ្ដាច់មុខហើយមើលទៅ ? ទើបឈឿង សក្ក័ ធ្វើសកម្មភាព រកស៊ីបទល្មើស និងគៀងគរពលករកាប់ឈើ យ៉ាងអនាធិបតេយ្យ បែបនេះ ៕ ប៉ែន នួន


ចែករំលែក៖