ភ្នំពេញ៖ លោកស្រី កែកុល សោភា អគ្គនាយិកា អង្គភាព មជ្ឈមណ្ឌលព័ត៍មាន«នគរវត្ត» និងស្វាមី បុត្រី ចៅស្រី រួមជាមួយញាតិមិត្តឆ្ងាយ បងប្អូន បានមូលមតិគ្នាជាឯកច្ឆ័នផ្តើមធ្វើបុណ្យអង្គកឋិនទាន ដោយមានសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា ប្រមូលបច្ច័យបានចំនួន«១៤០០០ដុល្លារអាមេរិក» និងប្រាក់ចំនួន«១២ ០០០ ០០០រៀល»។
បច្ច័យទាំងអស់ត្រូវបានយកទៅវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងពុទ្ធសីមា «វត្តផ្កាបូព្រឹក្ស» ស្ថិតនៅភូមិត្នោតក្រោម ឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដើម្បីប្រមូលបច្ច័យទៅកសាងព្រះពុទ្ធរូបចូលនិព្វាន ប្រវែង២១ម៉ែត្រ នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ ប្រកបដោយបរិយាកាសដ៏សែនសុខដុម។
លោកស្រី កែកុល សោភា អគ្គនាយិកា អង្គភាព មជ្ឈមណ្ឌលព័ត៍មាន«នគរវត្ត» និងស្វាមី បានអោយដឹងថា៖ ក្នងនាមជាអ្នកផ្តើមបុណ្យសូមអោយ លោក លោកស្រី អ្នកនាងកញ្ញា និងញាតិមិត្តជិតឆ្ងាយ ដែលបានចូលចាប់មគ្គផលតាមកំលាំងសទ្ធាជ្រះថ្លាចូលបុណ្យ ទាំងអស់គ្នា សូមអនមោនា ទទួលយកមគ្គផល កុសលផលបុណ្យរៀងៗខ្លួន។
នៅក្នុងវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងពុទ្ធសីមា «វត្តផ្កាបូព្រឹក្ស»លោកស្រីនិងស្វាមី បុត្រី ញាតិមិត្ត បងប្អូន សហការី ក៏បានចែកជូនដល់សិស្សានុសិស្សជិត៣០០នាក់ ក្នុងម្នាក់ៗទទួលបានសៀវភៅ១ក្បាល ប៊ុិច១ដើម ខ្មៅដៃ១ដើម ថវិកា៤០០០រៀល, លោកគ្រូអ្នកគ្រូ ចំនួន៨នាក់ ក្នុងម្នាក់ៗ១០ ០០០០រៀល,និងឧបត្ថម្ភ ដល់នគរបាល ប្រជាការពារ ចូលរួមការសន្តិសុខ សណ្តាប់ធ្នាប់ ជាច្រើនអ្នកទៀត៕