ព័ត៌មានទាន់ហេតុការណ៍៖

លោក​ សៀង​ សុខ​ ព្រះរាជ​អាជ្ញា​ថ្មី​នៃ​ខេត្ត​ព្រះសីហនុ​ ប្តេជ្ញា​ចិត្ត​ គោរព​រដ្ឋធម្មនុញ្ញ​ អនុវត្ត​គោលនយោបាយ​រាជរដ្ឋាភិបាល​ គោលដៅ​ពង្រឹង​នីតិរដ្ឋ​

ចែករំលែក៖

ខេត្តព្រះសីហនុ​៖ លោក​សៀង​ សុខ​ ព្រះ​រាជ​អាជ្ញា​ថ្មី​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ​ ប្តេជ្ញា​ចិត្ត​ គោរព​ស្មារតី​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជ​ព្រះរាជាណាចក្រ​កម្ពុជា​ ច្បាប់​ បទដ្ឋាន​គតិយុត្ត ព្រម​ទាំង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​គោលដៅ​ពង្រឹង​នីតិរដ្ឋ​នៅ​កម្ពុជា​ ឱ្យ​កាន់តែ​មាន​ភាព​ល្អប្រសើរ​បន្ថែម​ទៀត​ ។

ការ​ប្តេជ្ញា​ចិត្ត​របស់​លោក​សៀង​ សុខ​ ជា​អតីត​ព្រះ​រាជ​អាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ នា​ពេល​នេះ​ ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១៤​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨​ នេះ​ នា​សាលាខេត្ត​ព្រះសីហនុ​ ខណៈចូលកាន់តំណែង ក្រោមអធិបតី លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៍៕ ចេស្តា

 


ចែករំលែក៖