ព័ត៌មានទាន់ហេតុការណ៍៖

ចេញមកពីធ្វើការ បើកទ្វារបន្ទប់ឃើញប្អូនចងកស្លាប់បាត់

ចែករំលែក៖

ភ្នំពេញ​៖​ ហេតុការណ៍​ភ្ញាក់ផ្អើលមួយបន្ទាប់ពីស្ត្រីម្នាក់ ចេញពីធ្វើការមកដល់បន្ទប់ ឃើញទ្វារខ្ទាស់គន្លឹះខាងក្នុង ទើបធាក់ចូល ស្រាប់តែឃើញប្អូនប្រុសបង្កើតចងកនឹងក្រមា ស្លាប់បាត់ទៅហើយ ។

ហេតុការណ៍​នេះ បានកើតឡើងកាលពីវេលាម៉ោង១២និង២០នាទី ថ្ងៃទី១៤​ ខែវិច្ឆិកា ​ឆ្នាំ​២០១៨​ នៅក្នុងបន្ទប់ជួលក្នុងបុរីពិភពថ្មី​ ភូមិត្រពាំងគល់​ សង្កាត់កន្ទោក​ ខណ្ឌពោធិ៍សែនជ័យ ​រាជធានីភ្នំពេញ​។

ជនរងគ្រោះឈ្មោះ​ ប៊ុន​ ធី​ ភេទប្រុស អាយុ២៣ឆ្នាំ​ មានស្រុកកំណើតនៅខេត្តកំពង់ធំ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកើតហេតុ បងស្រីជនរងគ្រោះបានចេញមកពីធ្វើការ ខណៈមកដល់បន្ទប់ឃើញទ្វារចាក់គន្លឹះខាងក្នុង ហៅប្អូនមិនឮ តបទើបហៅអ្នកជិតខាងមកជួយធាក់ទ្វារចូលទៅឃើញប្អូនចងក ស្លាប់បាត់ ដោយយកក្រមាចងជាប់នឹងជញ្ជាំង ។

បើតាមការបង្ហើបពីបងជនរងគ្រោះបានឲ្យដឹងថា​ សង្ស័យតូចចិត្តសង្សារការចោល ទើបធ្វើឲ្យជនរងគ្រោះធ្វើបែបនេះ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកកោសល្យវិច័យជាក់ស្តែងឃើញថា ជនរងគ្រោះស្លាប់ដោយសារចងកស្លាប់ខ្លួនពិតប្រាកដមែន រួចប្រគល់សពទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ សុខាសែនជ័យ


ចែករំលែក៖