ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយការប្រឈមមុខតានតឹង រុស្ស៊ី-អ៊ុយក្រែន ៖ អាមេរិក បញ្ជូនយន្តហោះទៅសើបការណ៍

ចែករំលែក៖

ដោយខ្លាចរុស្ស៊ីត្រៀមលក្ខណៈ វាយប្រហារ អ៊ុយក្រែន, អាមេរិក បានសម្រេចបញ្ជូនយន្តហោះស៊ើបការណ៍ទំនើបៗ បំផុតរបស់ខ្លួន ទៅកាន់តំបន់ ដែលអាចបង្កឲ្យមានការប៉ះទង្គិចគ្នា ។

ប៉ុន្មានថ្ងៃកន្លងមក ចាប់តាំងពីរុស្ស៊ី ចាប់នាវាចម្បាំងអ៊ុយក្រែន និងមានសកម្មភាពយោធានៅតាមព្រំដែន កម្លាំង ទាហានអាកាសអាមេរិក បានបញ្ជូនយន្តហោះស៊ើបការទំនើបៗរបស់ខ្លួន ទៅកាន់តំបន់ជិតគ្រីមៀ ។

សារព័ត៌មាន Daily Star បានដកស្រង់ប្រភពព័ត៌មានពីកម្លាំងយោធា អាមេរិក បានឲ្យដឹងថា យន្តហោះអាមេរិក បានស៊ើបអង្គេត នៅលើដែនសមុទ្រខ្មៅ ក្នុងពេលដែលរុស្ស៊ី និង អ៊ុយក្រែន ប្រឈមមុខតានតឹងដាក់គ្នា ពាក់ព័ន្ធ នឹងការចាប់នាវា អ៊ុយក្រែ ននៅក្នុងតំបន់សមុទ្រ គ្រីមៀ ។

ដើម្បីបំពេញការងារបស់ខ្លួន អាមេរិក បានបញ្ជូនយន្តហោះគ្មានមនុស្សបើក ប្រភេទ Global Hawk និងយន្តហោះយាមល្បាត មានទាំងនាវាមុជទឹក P-8A Poseidon ទៅត្រួតពិនិត្យ នៅតំបន់សមុទ្រ ភាគខាងត្បូង Kerch ដោយហោះហើរនៅក្នុងកម្ពស់ ៧,៦គីឡូម៉ែត្រ ។

យន្តហោះចារកិច្ចអាមេរិក បានបង្ហាញខ្លួននៅតំបន់គ្រីមៀ ក្នុងពេលដែល ប្រធានាធិបតីអ៊ុយក្រែន ប្រកាសពិការធ្វើសង្គ្រាមទ្រង់ទ្រាយធំជាមួយរុស្ស៊ី ។ ជាមួយគ្នានោះ រុស្ស៊ីបាន បង្កើនវត្តមានកម្លាំងទាហាននិងសព្វាវុធ នៅតាមបណ្តោយព្រំដែនជាប់អ៊ុយក្រែន ។ រុស្ស៊ីបានបញ្ជូន យន្តហោះចម្បាំង ៨៤០គ្រឿង រួមទាំងឧទ្ធម្ភាគចក្រ ក្រៅពីនេះ នៅមានរថក្រោះជាច្រើន គ្រឿងទៀតផង ។

ចំណែកពលរដ្ឋ និងកម្លំាងទាហានអ៊ុយក្រែន នៅជាប់ព្រំដែនរុស្ស៊ីវិញ បាននាំគ្នាជីករូង និងធ្វើត្រង់សេ ដើម្បីលាក់ខ្លួន ពេលមានការវាយប្រហារកើតឡើង គឺបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន ប្រកាស អនុវត្តច្បាប់អាជ្ញាសឹក នៅតាមតំបន់ព្រំដែនជាប់ជាមួយរុស្ស៊ី ។

គោលដៅនៃការហោះហើររបស់ អាមេរិកគឺដើម្បី ត្រួតពិនិត្យ ថា តើរុស្ស៊ីមានសកម្មភាពអ្វីនៅតាមបណ្តោយព្រំដែន ជាប់ប្រទេសអ៊ុយក្រែន ដោយអាមេរិកខ្លាចរុស្ស៊ី បញ្ជុនអាវុធទំនើបៗជាច្រើន ទៅកាន់ទីនោះដើម្បីឈ្លានពាន ទឹកដីអ៊ុយក្រែន ឬ ដណ្តើមយកតំបន់ភាគខាងកើត ដែលមានពលរដ្ឋចង់ផ្តាច់ខ្លួនទៅចូលជាមួយរុស្ស៊ី ដូចនៅតំបន់គ្រីមៀជាដើម ៕ ម៉ែវ សាធី

 


ចែករំលែក៖