កម្លាំងទាហានជើងទឹកអង់គ្លេស បានស្នើឲ្យបញ្ជូននាវាចម្បាំងទំនើបបំផុត ប្រភេទ Type -45 ទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីទប់ទល់ជាមួយរុស្ស៊ី ជាជាងបញ្ជូននាវាយាមល្បាត ធម្មតា ទៅកាន់ ទៅនោះ ។
លោក Alna West បានព្រមានថា សកម្មភាព របស់ណាតូ នឹងធ្វើឲ្យស្ថានភាព ក្នុងតំបន់កាន់តែតានតឹង ខ្លាំងឡើង នៅឈូងសមុទ្រ Kerch ដែលកំពុងតែតានតឹងខ្លាំងឡើងហើយនោះ ។ ការស្នើបញ្ជូននាវាចម្បាំង កើតឡើង ក្នុងពេលដែលរុស្ស៊ីបានបង្កើនវត្តមាន យោធានៅជាប់ព្រំដែន អ៊ុយក្រែន ។ ភាគីរុស្ស៊ី បានចោទប្រកាន់ថា សកម្មភាពរបស់បណ្តាប្រទេសលោកខាងលិច ក្នុងការបង្កើនវត្តមានយោធានៅក្នុងតំបន់វិវាទ គឺជាការឌឺដង តាមការរៀបចំរបស់អ៊ុយក្រែន ។
តំណាងទាហានជើងទឹកអង់គ្លេស លោក Alan West បានបញ្ជាក់ថា ការបញ្ជូននាវាយាមល្បាត ទៅកាន់អ៊ុយក្រែន ក្នុងពេលដែលមានភាពតានតឹងជាមួយរុស្ស៊ី មិនមែនជាសកម្មភាពល្អនោះទេ ដូច្នេះ មានតែការបញ្ជូន នាវាចម្បាំង Type-45 ជំនួសវិញ ។
លោកបន្តទៀតថា ប្រសិនបើយើង បញ្ជូននាវាចម្បាំងទៅកាន់ទីនោះ អំពើហិង្សាអាចនឹងកើតឡើង ។ ដូច្នេះយើងចាំបាច់ត្រូវតែ បញ្ជូននាវាចម្បាំងដែលមានសមត្ថភាពនៅក្នុងការវាយលុក និង ការពារបានយ៉ាងល្អ ។
លោក Alan West បានព្រមានថា សកម្មភាព របស់ណាតូ នឹងធ្វើឲ្យតំបន់សមុទ្រ Kerch កាន់តែតានតឹងខ្លាំងឡើង ។
នៅពេលនេះ អ៊ុយក្រេន បានស្នើដល់ ណាតូ បញ្ជូននាវាចម្បាំងទៅកាន់តំបន់សមុទ្រ Kerch ដើម្បីការពារ និងទប់ស្កាត់ ការពង្រីងអំណាច គ្រប់គ្រង របស់រុស្ស៊ី នៅតំបន់សមុទ្រខាងលើ ។ ជាមួយគ្នានេះដែរ រុស្ស៊ីបាន បញ្ជូនប្រពន្ធមីស៊ីលការពារ S-400 ទៅកាន់ព្រំដែនប្រទេសអ៊ុយក្រែន ៕ ម៉ែវ សាធី