ព័ត៌មានទាន់ហេតុការណ៍៖

ជន​ជាតិ​ចិន បើកបរ​រថយន្ត​​បុកបង្គោល​ភ្លើង​បំភ្លឺ​ផ្លូវបាក់​​មួយ​ដើម​

ចែករំលែក៖

ភ្នំពេញ៖ ជន​ជាតិ​ចិន បើកបរ​រថយន្ត​​យ៉ាង​ល្បឿនជ្រុល​ចង្កូត​ទៅ​បុកបង្គោល​ភ្លើង​បំភ្លឺ​ផ្លូវបាក់​​មួយ​ដើម​ កាល​ពី​ម៉ោង​៣និង៣០នាទី​ទៀប​ភ្លឺ​ ថ្ងៃទី​៣០​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨​ នៅតាមបណ្តោយផ្លូវលេខ​២០០៤​ ស្ថិត​ក្នុង​សង្កាត់​អូរបែក​ក្អម​ ខណ្ឌ​សែនសុខ រាជធានីភ្នំពេញ។

​ប្រភព​ពត៌មាន​នៅ​កន្លែង​កើត​ហេតុ​បានឲ្យ​ដឹង​ថា​ មុន​ពេល​កើត​ហេតុ​គេម្នាក់ បាន​បើកបរ​រថយន្ត​មួយ​គ្រឿង​ម៉ាកតូយ៉ូតា​ ហាយឡែនឌ័រ​ ពណ៌​ក្រហម​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2AW-7610 ធ្វើដំណើរតាម​បណ្តោយផ្លូវលេខ​២០០៤​ ក្នុងទិស​ដៅ​ពី​កើត​ទៅ​លិច​យ៉ាង​លឿន​ បានជ្រុលចង្កូត​ទៅ​ខាង​ឆ្វេង​ឡើង​លើសួន​ច្បារ​ពុះចែក​ទ្រូង​ផ្លូវ​​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវបាក់១​ដើម ​។ ចំណែក​ឯ​រថយន្ត​ដាច់ក្រឡេកង់ទៅមុខលែងរួច​ សំណាងល្អ​ដែល​មិន​បង្ក​ឲ្យ​មាន​អ្នក​រង​របួស​។

បន្ទាប់ពីកើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋាន​បាន​ចុះមក​ដល់​កន្លែង​កើត​ហេតុ​​ទាក់​ទង​ទៅ​សមត្ថកិច្ច​ជំនាញ​ចរាចរចុះមកស្ទូច​យករថយន្តបង្ក​ រួមទាំងអ្នកបើកបរ​រថយន្ត​ទៅ​កាន់​ការិយាល័យ​ចរាចរ​ផ្លូវ​គោក​នៃស្នង​ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​​រង់ចាំ​ដោះស្រាយ​នៅ​ពេល​ក្រោយ​ ៕ ជ្រោយពេជ្រ


ចែករំលែក៖