ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិវៀតណាម២នាក់ប្តីប្រពន្ធបើករថយន្ត បុករះម៉ូតូ និងដើមឈើ មនុស្ស៣នាក់របួសធ្ងន់ ស្រាល

ចែករំលែក៖

ភ្នំពេញ៖ ជនជាតិវៀតណាម២នាក់ប្តី ប្រពន្ធ បើករថយន្តមួយគ្រឿង បុករះម៉ូតូ៣គ្រឿង ធុងទឹកក២ និងដើមឈើ១ដើម បាក់រាបដល់ដី បណ្តាលឲ្យមនុស្ស៣នាក់របួសធ្ងន់ស្រាល បណ្តាលឲ្យមនុស្សប្រុសស្រី៣នាក់រងរបួសធ្ងន់ស្រាល ចំណែករថយន្តបង្កបើកទៅមុខលែងរួច ។

ហេតុការណ៍នេះ កើតឡើងកាលពីម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវលំមាត់ទន្លេរ ភូមិដើមគ​ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វារាជធានីភ្នំពេញ។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញ ជនជាតិវៀតណាម២នាក់ប្តីប្រពន្ធ បើករថយន្តមួយគ្រឿងម៉ាកនីសាន់ណាវ៉ារ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2V-6407 បានធ្វើដំណើរ តាមផ្លូវមាត់ទន្លេ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុបានរេចង្កូតទៅបុករះម៉ូតូ៣គ្រឿង ចតនៅតាមចិញ្ចើមផ្លូវហើយបន្តទៅបុកធុងទឹកកកអស់២ និងដើមឈើ១ដើមបាក់រាបដល់ដី បណ្តាលឲ្យស្ត្រីម្នាក់ជាម្ចាស់ម៉ូតូធូដេ និងបុរសម្នាក់ជាម្ចាស់ម៉ូតូស្មាស់រងរបួសធ្ងន់ និងស្ត្រីជនជាតិវៀតណាមជាប្រពន្ធ រងរបួសស្រាល។ រីឯរថយន្តបង្កបានជ្រុលចង្កូតធ្លាក់ចូលច្រាំងទន្លេទៅមុខលែងរួច ហើយជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះបន្ទាន់ ដឹកយកទៅសង្គ្រោះភ្លាមៗ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមក យករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ ជ្រោយពេជ្រ

 


ចែករំលែក៖