ព័ត៌មានទាន់ហេតុការណ៍៖

បាតុកម្មរាលដាលនៅក្នុងប្រទេសបារាំង សាលារៀនបានបិទទ្វារជាង ១០០កន្លែង ទូទាំងប្រទេស

ចែករំលែក៖

សិស្សសាលា មធ្យមសិស្សានៅបារាំងបាននាំគ្នាបិទសាលារៀន ជាង១០០កន្លែង នៅទូទំាងប្រទេស ក្នុងពេលដែល នាយករដ្ឋមន្ត្រី Edouard Philippe នឹងជួបពិភាក្សាជាមួយតំណាងក្រុមបាតុកម្ម នៅថ្ងៃទី ៤ ខែធ្នូនេះ ។

ក្រោយអំពើហិង្សា របស់ក្រុមបាតុករ រាប់សិបពាន់នាក់ ពាក់របាំងមុខ នៅទីក្រុងប៉ារីស នៅពេលនេះ ក្រុមបាតុកម្ម បន្តដង្ហែក្បួនដោយសន្តិវិធី វិញម្តង នៅទីតាំងផ្សេងៗគ្នា ក្នុងនោះ មានស្ថានីយប្រេងសាំង នៅក្នុងប្រទេសបារាំង ។

សារព័ត៌មាន Guardian បានផ្សាយថា សិស្សសាលាមធ្យមសិស្សា បាននាំគ្នាធ្វើបាតុកម្ម ប្រឆាំងនឹងការកែប្រែប្រព័ន្ធសិក្សា នៅមហាវិទ្យាល័យ នានា ។ ក្រុមសិស្សសាលា បានឆ្លៀតឱកាសនៃ ការធ្វើបាតុកម្មឈានដល់កំពូល ក៏បាននាំគ្នា ធ្វើបាតុកម្មបិទសាលារៀងជាង១០០កន្លែងនៅទូទាំងប្រទេស ពិសេសគឺនៅទីក្រុង ប៉ារី Toulouse និង Creteil ។

យុវជន៧នាក់ត្រូវបានឃាត់ខ្លួន ក្រោយប៉ូលិសប្រឆាំងអំពើហិង្សា បានបញ្ជូនទៅកាន់ សាលា រៀន Jean Pierre Timbaud ក្នុងតំបន់ Aubervilliers ជាយក្រុងប៉ារីស នៅទីនោះមានរថយន្តមួយគ្រឿង ត្រូវបានសិស្សសាលា វាយកម្ទេច ហើយធុងសំរាមជាច្រើន ត្រូវបានដុតបំផ្លាញ​ ៕ ម៉ែវ សាធី


ចែករំលែក៖