ខេត្តព្រះសីហនុ៖ តាមរបាយការណ៍ពីនគរបាលចរាចរណ៍ខេត្តព្រះសីហនុឲ្យដឹងថានៅម៉ោងជិត១០យប់ថ្ងៃចន្ទ ១១រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ លើផ្លូវ ឯករាជ្យ ត្រង់ចំណុច មុខការិយាល័យនគរបាលចរាចរណ៍ ក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក បានចុះត្រួតពិនិត្យជាតិស្រវឹង ត្រួតពិនិត្យអ្នកបើកបររថយន្តគ្មានបណ្ណបើកបរ និងបណ្ណបើកបរមិនត្រឹមត្រូវដោយទទួលលទ្ធផល ៖
1- ត្រួតពិនិត្យជាតិស្រវឹងរថយន្តចំនួន ២៥គ្រឿង ( លទ្ធផលវិជ្ជមាន )
2- បាននាំយករថយន្តចំនួន ១៤គ្រឿង បើកបរដោយជនជាតិចិន មកកាន់ការិយាល័យចរាចរណ៍ មានដូចខាងក្រោម ៖
១-រថយន្តម៉ាក LEXUS RX300 ពណ៌ ស ពាក់ស្លាកលេខ ព្រះសីហនុ 2A-8559 ។
២-រថយន្តម៉ាក LEXUS RX300 ពណ៌ ស ពាក់ស្លាក លេខព្រះសីហនុ 2B-7200 ។
៣-រថយន្តម៉ាក HIGH LANDER ពណ៌ ទឹកប្រាក់ ពាក់ស្លាក លេខភ្នំពេញ 2AS-1903 ។
៤-រថយន្តម៉ាក LAND CRIUSER ពណ៌ ស្លែរ ពាក់ស្លាក លេខភ្នំពេញ 2D-4899 ។
៥-រថយន្តម៉ាក RAV4 ពណ៌ ទឹកប្រាក់ ពាក់ស្លាក លេខភ្នំពេញ 2Z-0060 ។
៦-រថយន្តម៉ាក LEXUS RX330 ពណ៌ ស ពាក់ស្លាក លេខភ្នំពេញ 2Y-9364 ។
៧-រថយន្តម៉ាក HIGH LANDER ពណ៌ ក្រហម ពាក់ស្លាក លេខព្រះសីហនុ 2A-8339 ។
៨-រថយន្តម៉ាក HIGH LANDER ពណ៌ ទឹកមាស ពាក់ស្លាក លេខសៀមរាប 2B-9801 ។
៩-រថយន្តម៉ាក HIGH LANDER ពណ៌ ទឹកប្រាក់ ពាក់ស្លាក លេខភ្នំពេញ 2AH-7680 ។
១០-រថយន្តម៉ាក HIGH LANDER ពណ៌ ទឹកមាស ពាក់ស្លាក លេខភ្នំពេញ 2AH-6505 ។
១១-រថយន្តម៉ាក HYUNDAI STARIX ពណ៌ ស ពាក់ស្លាក លេខព្រះសីហនុ 2B-7281 ។
១២-រថយន្តម៉ាក BMW ពណ៌ ស ពាក់ស្លាក លេខភ្នំពេញ 2AU-5208 ។
១៣-រថយន្តម៉ាក HYUNDAI STARIX ពណ៌ ទឹកប្រាក់ ពាក់ស្លាក លេខភ្នំពេញ 2AX-8098 ។
១៤-រថយន្តម៉ាក LEXUS RX300 ពណ៌ ស ពាក់ស្លាក លេខភ្នំពេញ 2S-7228 មានបណ្ណបើកបរត្រឹមត្រូវ ក្រោយពិនិត្យរួចអនុញ្ញាតអោយត្រលប់ទៅវិញ ។
មន្រ្តីនគរបាលចរាចណ៍ក្រុងព្រះសីហនុបានឲ្យដឹងថារថយន្តទាំងអស់បានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកក្រុងព្រះសីហនុចំនួន ១៣គ្រឿង ៕ ឆ្លាម សមុទ្រ