ប្រទេសឡាវ៖ នៅរសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជួបសម្តែងការគួសម និងភិភាក្សាការងារជាមួយ លោកប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
លោកប្រធានាធិបតីឡាវបានស្វាគមន៍សម្តេចតេជោ ហ៊ុន សែន យ៉ាងរាក់ទាក់និងកក់ក្តៅបំផុតដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឡាវនាពេលនេះ។ លោកប្រធានធិបតីឡាវក៏បានអបអរសាទរផងដែរ ចំពោះលទ្ធផលជោគជ័យនៃការបោះឆ្នោត នៅឆ្នាំ២០១៨ នៅក្នុងអាណតិ្តទី៦កន្លងមកនេះដែល សម្តេចតេជោ ហ៊ុន សែន ត្រូវបានជាប់ឆ្នោតជានាយករដ្ឋមន្ត្រី ជាថ្មីម្តង ទៀត។ ទន្ទឹមនឹងនេះ លោកប្រធានធិបតីឡាវបានបញ្ជាក់ប្រាប់សម្តេចតេជោថា លទ្ឋផលនៃការបោះឆ្នោតកន្លងមកនេះ គឺបានឆ្លុះបញ្ចាំងពីភាពឈ្លាសវៃក្នុងការដឹកនាំរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និង គណបក្សប្រជាជនផងដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាជន។ លោកប្រធានធិបតី សប្បាយរីករាយដែលនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានជួបពិភាក្សាការងារជាមួយគ្នាយ៉ាងស៊ីជម្រៅ។ លោកប្រធានាធិបតីបានស្នើសុំអោយនាយករដ្ឋមន្រ្តីនៃប្រទេសទាំង២ បន្តព្យាយាមឲ្យអស់ ពីលទ្ធភាពក្នុងការដោះស្រាយរាល់បញ្ហាទាំងអស់ដែលមានរវាងប្រទេសយើងទាំងពីរដើម្បីសមភាពនិងភាពសុខដមនៃប្រជាជនប្រទេសយើងទាំងពីរ។
ក្នុងឱកាសនេះផងដែរ លោកប្រធានាធិបតីឡាវបានជម្រាបផ្តាំផ្ញើរសួរសុខទុក្ខ ថ្វាយដល់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាកច្រកម្ពុជា តាមរយៈសម្តេចតេជោនាយករដ្ឋមន្ត្រី។
សម្តេចតេជោ ហ៊ុន សែន ជម្រាបអំពីការផ្តាំផ្ញើរសួរសុខទុក្ខពីព្រះករុណាព្រះបាទ សម្តេចព្រះ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនជូនដល់លោកប្រធានធិបតីផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ លោកប្រធានាធិបតីឡាវដែលបានផ្ញើសារជូនពរ ក្នុងឱកាសដែលគណបក្សប្រជាជនកម្ពុជាបានឈ្នះឆ្នោតសារជាថ្មីម្តងទៀតនៅថ្ងៃ២៧ ខែកក្កដា ឆ្នាំ២០១៨កន្លងមកនេះ។ សម្តេចតេជោ ក៏បានអបអរសាទរក្នុងថ្ងៃរំលឹកខួបអនុស្សាវរីយ៍ នៃថ្ងៃ២ធ្នូ របស់ប្រជាជនឡាវផងដែរ។ ជាមួយគ្នានេះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានជម្រាបជូន លោក ប្រធានធិបតីឡាវថាប្រទេសកម្ពុជាក៏បានប្រារព្ធពិធីរំលឹកខួបអនុស្សាវរីយ៍ថ្ងៃ២ធ្នូផងដែរ។ សម្តេច តេជោបានជម្រាបជូនលោកប្រធានាធិតីឡាវថាក្នុងដំណើរទស្សនកិច្ចរបស់សម្តេចនៅប្រទេសឡាវនា ពេលនេះ គឺដើម្បីឆ្លុះបញ្ចាំងអំពីមិត្តភាព និងទំនាក់នងល្អ ព្រោះយើងជាប្រទេសដែលមានភូមិផងរបងតែមួយ ។ ស្របពេលជាមួគ្នានេះដែរ សម្តេចតេជោ បានជម្រាបបញ្ជាក់ជូនលោក ប្រធានាធិបតីឡាវថា សម្តេច បាន ជួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រីឡាវរួចហើយអំពីរកិច្ចប្រជុំ ដែលមានលក្ខណៈស៊ីជំរៅ និងពេញលេញ ជាពិសេសអំពីការតភ្ជាប់រវាងប្រទេសយើងទាំងពីរ ពិសេសការតភ្ជាប់បណ្តាញអគ្គិសនី និងការទិញភ្លើងពីប្រទេសឡាវសម្រាប់កម្ពុជា និងការកសាងស្ពាននៃ ប្រទេសទាំងពីរត្រង់ចំនុចទន្លេល្ពៅ។
សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានឯកភាពផងដែរសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផ្តោតលើគ្រប់វិស័យ ពិសេសលើកវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វប្បធម៌ អប់រំ ទេសចរណ៍ និងផ្នែកផ្សេងៗទៀតដែលសំខាន់។
សម្តេចតជោ ហ៊ុន សែន បានមានប្រសាសន៍ផងដែរអំពីបញ្ហាព្រំដែន គឺយើង នឹងធ្វើការរួមគ្នាទៅលើបញ្ហាទាំងឡាយដែលយើងមាន រួមទាំងការប្រយុទ្ធប្រឆាំងជាមួយគ្រឿងញៀន និងជួញដូរគ្រឿងញៀន។ សម្តេចតេជោបានមានប្រសាសន៍ថា យើងនៅមានសេសសល់ប្រមាណ១៤% ទៀត ដែលត្រូវដោះស្រាយបញ្ចប់ ជាពិសេសនៅក្នុងតំបន់អូតាងាវដែល យើងនៅមិនទាន់ដោះស្រាយនៅឡើយ។ យើងបានឯកភាពរួមគ្នានឹងដោះស្រាយបញ្ហាព្រំដែរក្នុងកំរិត បច្ចេកទេសដើម្បីរៀបចំឯកសារផ្ញើរទៅប្រទេសបារាំងក្នុងពេលវេលាដ៏ឆាប់ៗ។ ជាមួយគ្នានេះផងដែរ រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរនឹងធ្វើការជាមួយគ្នាទៅលើការរៀបចំឯកសារ ផែនទីដែល ប្រែក្លាយមានមាត្រដ្ឋានកំរិត ១/១០០ពាន់ មកជាមាត្រដ្ឋាន UTM ១/៥០ពាន់វិញ។ យើងនឹងស្នើឲ្យ បារាំងផ្តល់ឯកសារនិងផែនទីពាក់ពាន់រវាងព្រំដែនកម្ពុជានិងឡាវមកឲ្យយើងវិញ។ ទន្ទឹមនឹងនោះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី ចង់ប្រែក្លាយតំបន់ព្រំដែនទាំងអស់នៅជាប់ប្រទេស កម្ពុជាក្លាយទៅជាព្រំដែនសន្តិភាព មិត្តភាព និងសហប្រតិបត្តិការ សម្រាប់មនុស្សជំនាន់ក្រោយៗ។
សម្តេតេជោ ហ៊ុន សែន បានមានប្រសាសន៍ជម្រាបជូនលោកប្រធានាធិបតីឡាវថា សម្តេចបាន ជ្រើសរើសយកប្រទេសឡាវនៅក្នុងប្រទេសអាស៊ានទាំងអស់ ជាប្រទេសទី១ ដែលសម្តេចធ្វើទស្សន កិច្ចផ្លូវការ ជាពិសេសគឺដើម្បីពង្រឹង និងពង្រីកនូវចំណងមិត្តភាព និងសហប្រតិបត្តិការរវាងកម្ពុជា និងឡាវអោយកាន់តែរឹងមាំល្អ។ នៅក្នុងនាមសម្តេចផ្ទាល់ និងក្នុងនាមព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ កបានអញ្ជើញលោកប្រធានាធិបតីឡាវទៅបំពេញទស្សនកិច្ចនៅកម្ពុជា នៅក្នុងពេលដ៏សមស្របណាមួយខាងមុខ៕