ព័ត៌មានទាន់ហេតុការណ៍៖

ដើម្បីមានឯករាជ្យនៅក្នុងការផលិតប្រេង អភិឌ្ឍន៍សេដ្ឋកិច្ចជាតិ អីរ៉ាកអាចនឹងចាកចេញពី OPEC ដូចកាតា?

ចែករំលែក៖

អង្គការ OPEC មានគម្រោងកាត់បន្ថយការផលិតប្រេង ដើម្បីរក្សាតម្លៃប្រេង ខ្ពស់ បានធ្វើឲ្យប្រទេសមួយចំនួន ជាសមាជិករងផលប៉ះពាល់យ៉ាងខ្លាំង ដោយសាតែសេដ្ឋកិច្ចប្រទេសទាំងនោះ អាស្រ័យស្ទើតែតាំងស្រុងទៅលើវិស័យប្រេង ។ ទាំងនោះហើយ ប្រទេសអីរ៉ាក់កំពុងតែពិចារណា ដើរតាម ការតា ចាកចេញពី OPEC។
លោក Michael Cohenប្រធានក្រុមស្រាវជ្រាវទីផ្សារថាមពលពិភពលោកបានលើកឡើងនៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញព័ត៌មាន CNBCថា អ៊ីរ៉ាក់អាចនឹងដើរតាមគន្លងរបស់កាតារ បំផ្លាញកិច្ចព្រមព្រៀងរបស់អង្គការ OPEC ។

លោក Michael Cohenបានបញ្ជាក់ថា «ខ្ញុំគិតថា ប្រទេសជាសមាជិក OPEC មួយចំនួនទៀត អាចនឹងចាកចេញពីអង្គការនេះ ដោយសារតែច្បាប់តឹងតែងខ្លាំងពេក នៅក្នុងការកាត់បន្ថយ ការផលិតប្រេង ហើយក្នុងចំណោមប្រទេសសមាជិកអ៊ីរ៉ាក់ អាចនឹងដើរចេញ ក្រោយមើលឃើញថា មិនមានផលប្រយោជន៍អ្វីទាល់តែសោះ ពេលនៅជាសមាជិក OPEC»។
នៅក្នុងអង្គការ OPEC មានប្រទេសជាសមាជិក១៥ប្រទេស ហើយអ៊ីរ៉ាក់ជាប្រទេសឈរលំដាប់ទីពីរ បន្ទាប់ពីអារ៉ាប៊ីសាអ៊ូឌិត ពីចំនួនប្រេងនាំចេញទៅក្រៅប្រទេស ។ អង្គការថាមពលអន្តរជាតិបានប្រកាសថា មានជាង៩០ភាគរយ នៃប្រាក់ចំណូលរបស់អ៊ីរ៉ាក់ បានមកពីការលក់ប្រេង ។ អ៊ីរ៉ាក់ផលិតបានប្រេងរហូតដល់ទៅ៤,៧៦ពាន់លានបារ៉ែល ក្នុងមួយថ្ងៃ គឺជាចំនួនច្រើនជាងគេបង្អស់ ។
មន្ត្រីថាមពលប្រេងរបស់អ៊ីរ៉ាក់ លោកThamir Ghadhbanបានបញ្ជាក់ថា ការនាំចេញប្រេង គឺជាគោលដៅសំខាន់បំផុតរបស់ប្រទេស ដែលមានពលរដ្ឋ៣៨លាននាក់ ។ ជាមួយគ្នានេះអ៊ីរ៉ាក់ មានគម្រោងផលិតប្រេងកើនឡើងរហូតដល់ទៅ៥លានបារ៉ែលក្នុងមួយថ្ងៃ នាពេលខាងមុខ ។

មន្ត្រីអ៊ីរ៉ាក់បានឲ្យដឹងថា ត្រូវការប្រាក់១០០ពាន់លានដុល្លារអាមេរិក ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធ ក្រោយការខូចខាតដោយសារសង្គ្រាម ។ ថាមពលប្រេង ដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដូច្នេះអ៊ីរ៉ាក់ មិនអាចកាត់បន្ថយការផលិតតាមគោលនយោបាយរបស់OPECឡើយ ។ ដូច្នេះ អ៊ីរ៉ាក់អាចនឹងដើរតាមគន្លងរបស់កាតារ ចាកចេញពីសមាជិក OPECដើម្បីផលិតប្រេងដោយសេរី ៕ ម៉ែវ សាធី


ចែករំលែក៖