ព័ត៌មានទាន់ហេតុការណ៍៖

រ៉ុក្កែតចិនបញ្ចូនផ្កាយរណប់ ពីរគ្រឿងរបស់សាឌីអារ៉ាប៊ី ទៅកាន់ទីអាវកាសដោយជោគជ័យ

ចែករំលែក៖

នៅក្នុងវិស័យអាវកាស ប៉ុន្មានឆ្នាំចុងក្រោយនេះចិនទទួលបានជោគជ័យយ៉ាងខ្លាំង ដែលអាចប្រគួតប្រជេងនឹងអាមេរិក រុស្ស៊ី ។ មិនតែប៉ុណ្ណោះ ចិនបានបង្កើតស្ថានីយអាវកាសដោយខ្លួនឯងទៀតផង ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ប្រព័ន្ធ រ៉ុក្កែតរបស់ចិន ក្នុងការបញ្ចូន យានអាវកាស ក៏ដូចជាផ្ការរណបផ្សេងៗ ទទួលបានជោគជ័យស្ទើតែ១០០ភាគរយ ។ ទាំងនោះហើយបានធ្វើឲ្យប្រទេស ជាច្រើន មានទំនុកចិត្ត នៅក្នុងការប្រើប្រាស់ រ៉ុក្តែតរបស់ចិន ដើម្បីបញ្ចូនផ្កាយរណបឡើងទៅកាន់តារាវិថីផែនដី ។

ជាក់ស្តែងនៅពេលនេះចិនបានបញ្ចូនផ្កាយរណបអារ៉ាបប៊ីសាអ៊ូឌីតចំនួន២គ្រឿង ដោយជោគជ័យនៅវេលាម៉ោង១២និង១២នាទី ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ ដោយប្រើប្រាស់ រ៉ុក្កែតរ៉ុញប្រភេទ March-2D ដើម្បីនាំយកផ្កាយរណបឡើងទៅកាន់អវកាសប្រកបដោយជោគជ័យ ។

ការបាញ់រ៉ុក្កែតនាំយកផ្កាយរណបទៅកាន់អវកាសខាងលើនេះធ្វើឡើងនៅស្ថានីយបាញ់បង្ហោះ Jiqueqan ភាគពាយព្យប្រទេសចិន ។ តាមសារព័ត៌មាន ស៊ីនហួបានផ្សាយថា ផ្កាយរណបនីមួយៗមានទម្ងន់៤២៥គីឡូក្រាម ដែលអារ៉ាប៊ីសាអ៊ូឌីតបានផលិតឡើងរយៈពេល៥ឆ្នាំ ។ វាមានតួនាទីចាប់យករូបភាពពីផែនដី ។

គ្រាប់រ៉ុក្កែតនេះផងដែរបានបញ្ជូនផ្កាយរណបធុនតូច១០គ្រឿងផងដែរ ។ នៅពេលនេះ ផ្កាយរណបទាំងនោះបានចូលទៅក្នុងគន្លងរបស់វាហើយ ។ នេះជាលើកទី២៩៣ហើយ នៃបេសកកម្មប្រើដោយរ៉ុក្កែត Long March របស់ចិន ៕ ម៉ែវ សាធី


ចែករំលែក៖