ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់ ស្តីពីការកំណត់សម្គាល់ទំនិញពិត និងទំនិញក្លែងក្លាយ ដែលរៀបចំឡើងដោយគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងក្រុមហ៊ុន ថាយលីគី និង ហ្គីបប៊ីន នៅភោជនីយដ្ឋានទន្លេបាសាក់ ២ រាជធានីភ្នំពេញ ។
កម្មវិធីនេះមានការចូលរួមមកពីតំណាងក្រសួង-ស្ថាប័នពាក់ពន្ធ័នានា និងមានមន្ត្រីជំនាញចូលរួមដូចជា៖ មន្ត្រីមកពី ក្រសួងពាណិជ្ជកម្ម អគ្គ្នស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា អគ្គនាយកដ្ឋានកាំកុងត្រូល និងមន្ត្រីជំនាញ នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងមានការចូលរួមធ្វើបទបង្ហាញពីក្រមហ៊ុនមួយចំនួនដូចជា៖ ក្រុមហ៊ុន Carter’s, Starbucks Coffee, Honda Motor Co., Ltd, Daimler AG….. ។
វគ្គបណ្តុះបណ្តាលនេះ គឺដើម្បីពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់ សម្រាប់អនុវត្តការងារជំនាញរបស់ខ្លួន ជាពិសេសមន្ត្រីនៅតាមបណ្តាច្រកទ្វារអន្តរជាតិ៕ សុខខេមរា