ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូ ធ្វើមាតុភូមិនិវត្តន៍

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៨នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយដោយសុវត្ថិភាព បន្ទាប់ពីបានអញ្ជើញធ្វើដំណើរទៅបំពេញទស្សនកិច្ចផ្លូវការរយៈពេល៤(៥-៨ធ្នូ)ទាំងនៅប្រទេសឡាវ និងវៀតណាម។

ជាលទ្ធផលទាំងនៅប្រទេសឡាវ និងវៀតណាមគឺទទួលបានលទ្ធផលជាវិជ្ជមានយ៉ាងច្រើនជាពិសេសលើការទំនាក់ទំនង បង្កើនកិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមក។ នៅប្រទេសឡាវរដ្ឋាភិបាលទាំងពីរបានចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៤ ដែលបានផ្តល់ផលប្រជោជន៍សំខាន់សំរាប់ប្រជាជននៃប្រទេសទាំងពីរ។ ជាពិសេសការឯកភាពក្នុងការផ្គត់ផ្គង់អគ្គិសនីពីឡាវមកកម្ពុជាការតភ្ជាប់ស្ពានភាគខាងជើងនៃខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ រហូតដល់ខេត្តចំប៉ាសាក់ ដែលផ្ដល់ឱកាសឲ្យប្រទេសទាំងសងខាងងាយស្រួលក្នុងការធ្វើដំណើរ និងផ្លាស់ប្តូរទំនាក់ទំនងផ្សេងៗ។

ចំណែកនៅប្រទេសវៀតណាមវិញ រដ្ឋាភិបាលនៃប្រទេសទាំងពីរបានឯកភាពគ្នាក្នុងការបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងគ្នា និងគ្នា ជាពិសេសបានព្រមព្រៀងចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៦ដែលបំរើនូវផលប្រយោជន៍នៃប្រទេសទាំងពីរផងដែរ។ ជាពិសេសថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាគ្នាយ៉ាយកចិត្តទុកដាក់ ក្នុងការពង្រឹងទំនាក់ទំនងទាំងទ្វេភាគី តំបន់ និងអន្តរជាតិ ដើម្បីជាផលប្រយោជន៍ សម្រាប់ប្រជាជាតិទាំងពីរ៕

 


ចែករំលែក៖