ប្រទេសម៉ាឡេស៊ី ៖ Grab ដែលជាកម្មវិធី ផ្ដល់សេវាកម្ មតាមប្រព័ន្ធអនឡាញ ទៅសេវាកម្ម ដោយផ្ទាល់ (O2O) ឈានមុខគេ នៅអាស៊ីអាគ្នេយ៍ នៅថ្ងៃនេះ បានប្រកាសពី ការបើកទ្វារមជ្ឈមណ្ឌល ស្រាវជ្រាវ និងអភិវឌ្ឍន៍ថ្មី របស់ខ្លួនក្នុងទីក្រុងកូឡាឡំាំពួរ នៃប្រទេសម៉ាឡេស៊ី ជាកន្លែង ដែលក្រុមហ៊ុន ត្រូវបាន បង្កើតឡើងនៅក្នុង ឆ្នាំ២០១២ ។
មជ្ឈមណ្ឌលស្រាវជ្រា វនិងអភិវឌ្ឍន៍នេះ គឺជាមជ្ឈមណ្ឌល ទីប្រាំពីររបស់ក្រុមហ៊ុន Grab ហើយជាការពង្រីកវិសាលភាពខ្លួន ផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍ ទូទាំងសកលលោក ដែលក្នុងនោះ ក្រុមហ៊ុនមានក្រុមការងារបែបនេះ រួចហើយនៅទីក្រុង បាំងហ្កាឡ ប៉េកាំង ហូជីមិញ ហ្សាកាតា សៀអាថល និងសិង្ហបុរី ។
មជ្ឈមណ្ឌលប្រចាំទីក្រុងកូឡាឡំាំពួរឆ្លុះ បញ្ចាំងឲ្យឃើញពីការប្ដេជ្ញាចិត្តរបស់ Grab ក្នុងការថែទាំ អ្នកមានទេពកោសល្យ ជ្រៅជ្រះ ផ្នែកបច្ចេកវិទ្យា នៅក្នុងទីកំណើត របស់ខ្លួន ។ Grab មានផែនការ ជ្រើសរើសបុគ្គលិកផ្នែកបច្ចេកវិទ្យាចំនួន100នាក់ សម្រាប់មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ ក្នុងទីក្រុងកូឡាឡាំពួរ សម្រាប់ប្រតិបត្តិការ នៅឆ្នាំដំបូង ដែលក្នុងនោះ រួមមានវិស្វករផ្នែក Software អ្នកវិទ្យាសាស្ត្រទិន្នន័យ និងអ្នកវិភាគទិន្នន័យ ។
ក្រុមការងារទាំងនេះ នឹងផ្ដោតលើការអភិវឌ្ឍ និងពង្រឹងមុខងារប្រាស្រ័យទាក់ទង ក្នុងពេលតែមួយដូចជាការហៅ VOIP តាមរយៈ Grab Chat ការកសាងផលិតផលលើគេហទំព័របែបថ្មីនិងគួរឲ្យចាប់អារម្មណ៍សម្រាប់ក្រុមហ៊ុនGrab និងការកែលម្អនិងអភិវឌ្ឍមុខងារសុវត្ថិភាពថ្មីៗតាមរយៈការសិក្សាលើដំណើរការម៉ាស៊ីន។
លោកDiteshGathaniប្រធានវិស្វកម្មរបស់Grab បានឲ្យដឹងថា៖“ក្រុមហ៊ុនផ្នែកបច្ចេកវិទ្យាជាច្រើនសម្រេចចិត្តថាតើត្រូវកសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍នៅត្រង់កន្លែងណាមួយដោយផ្អែកលើភាពសម្បូរបែបនៃអ្នកមានទេពកោសល្យនៅទីនោះ។សម្រាប់Grab យើងក្រឡេកមើលទីណាដែលយើងយល់ឃើញថាមានសក្ដានុពលក្នុងការបណ្ដុះក្រុមអ្នកមានទេពកោសល្យ។តាមរយៈការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍ក្នុងប្រទេសម៉ាឡេស៊ីយើងចង់ចូលរួមចំណែកក្នុងការអភិវឌ្ឍអ្នកមានទេពកោសល្យផ្នែកបច្ចេកវិទ្យាស៊ីជម្រៅក្នុងប្រទេសនេះជាពិសេសសម្រាប់ផ្នែកនានាដូចជាការសិក្សាលើដំណើរការម៉ាស៊ីនជាដើម។
ចាប់តាំងពីចុងឆ្នាំ២០១៧ Grab បានបង្កើនបុគ្គលិកផ្នែកបច្ចេកវិទ្យាចំនួនទ្វេរដងនៅតាមមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍ទាំងប្រាំមួយកន្លែងរបស់ខ្លួនហើយមានផែនការជ្រើសរើសបុគ្គលិកក្នុងតួនាទីផ្នែកបច្ចេកវិទ្យាប្រមាណ1000នាក់ផ្សេងទៀតនៅឆ្នាំ2019។ការពង្រីកបណ្ដាញស្រាវជ្រាវនិងអភិវឌ្ឍន៍របស់Grab នេះនឹងជួយដល់កំណើននិងការវិវត្តន៍ឥតឈប់ឈររបស់ក្រុមហ៊ុនខណៈដែលGrab កំពុងបោះជំហានទៅរកការក្លាយជាកំពូលកម្មវិធីបម្រើដល់ការរស់នៅប្រចាំថ្ងៃដំបូងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ក្នុងឆ្នាំនេះGrab បានពន្លឿនការពង្រីកវិសាលភាពរបស់ខ្លួនទៅក្នុងសេវាទូទាត់ប្រាក់ក៏ដូចជាសេវាកម្មថ្មីៗជាច្រើនដូចជាការដឹកជញ្ជូនម្ហូបអាហារគ្រឿងទេសនិងកញ្ចប់ទំនិញផ្សេងៗ។ទន្ទឹមនឹងនេះGrab ក៏បានពង្រីកវត្តមានរបស់ខ្លួនដោយមានវត្តមាននៅក្នុងទីក្រុងចំនួន30នៅដើមឆ្នាំ2017រហូតដល់មានវត្តមាននៅក្នុងទីក្រុងចំនួន235នាពេលសព្វថ្ងៃនេះ។
លោកTheo Vassilakisនាយកផ្នែកបច្ចេកវិទ្យារបស់ក្រុមហ៊ុនGrab បាននិយាយថា៖“នៅក្នុងក្រុមហ៊ុនGrab យើងមិនមែនកសាងបច្ចេកវិទ្យាដើម្បីជាប្រយោជន៍ដល់បច្ចេកវិទ្យានោះទេ។យើងកសាងបច្ចេកវិទ្យាដើម្បីដោះស្រាយបញ្ហាដើម្បីបង្កើតកាលានុវត្តន៍ភាពដើម្បីលើកកម្ពស់ការរស់នៅរបស់ប្រជាជននិងសេដ្ឋកិច្ច។ដូច្នេះហើយបានជាយើងបន្តពង្រឹងក្រុមការងាររបស់យើងនិងវិនិយោគលើអ្នកមានទេពកោសល្យដើម្បីបំពេញតាមកម្រិតមហិច្ឆិតារបស់យើងនិងបញ្ហាប្រឈមដែលយើងចង់ដោះស្រាយ។ការសម្រេចចិត្តរបស់យើងក្នុងការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍ក្នុងប្រទេសម៉ាឡេស៊ីគឺជាការពង្រីកទស្សនវិជ្ជារបស់យើងក្នុងការអភិវឌ្ឍដំណោះស្រាយក្នុងស្រុកនៅក្នុងប្រទេសដែលអតិថិជនរបស់យើងរស់នៅហើយក៏ទាញយកអ្នកមានទេពកោសល្យផ្នែកបច្ចេកវិទ្យាឯកទេសបំផុតជុំវិញពិភពលោក”៕ វឌ្ឍនា