ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្ត្រីអីស្រាអែល ៖ នឹងវាយប្រហារអ៊ីរ៉ង់ដើម្បីភាពស្ថិតស្ថេររបស់អ៊ីស្រាអែល

ចែករំលែក៖

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្រកាសថា ប្រទេសនេះនឹង ត្រៀមលក្ខណៈវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់់ នៅក្នុងពេលដែលទឹកដីអ៊ីស្រាអែល កំពុងតែរងការគំរាមកំហែង ។

សារព័ត៌មាន AFP បាផ្សាយថា នៅក្នុងសន្និសីទកាសែតនាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ នាយករដ្ឋមន្ត្រី ណេតាន់ យ៉ាហូ ត្រូវបានអ្នកសារព័ត៌មានសួរថា «បន្ទាត់ក្រហម» ដែលអ៊ីស្រាអែលបានកំណត់ ដើម្បីបើកការវាយប្រហារអ៊ីរ៉ង់ លោកបញ្ជាក់ថា «បន្ទាត់ក្រហមគឺជាការស្លាប់រស់ របស់យើងខ្ញុំ » ។ លោកបន្តទៀតថា យើងនឹងធ្វើនូវអ្វីចាំបាច់បំផុត ដើម្បីការពារអ៊ីស្រាអែល ប្រឆាំង នឹងអ៊ីរ៉ង់ ដែលមានបំណងបំផ្លាញ ទឹកដីអ៊ីស្រាអែល ។

លោក ណេតាន់ យ៉ាហូ ព្រមានទៀតថា «យើងខ្ញុំនឹងប្រើគ្រប់មធ្យោបាយ ដើម្បីការពារខ្លួន ហើយអ៊ីរ៉ង់ គឺជាគ្រោះថ្នាក់បំផុតរបស់អ៊ីស្រាអែល ។ លោកណេតាន់យ៉ាហូ បានបញ្ជាក់ថា អ៊ីស្រាអែល គឺជាប្រទេសតែមួយគត់ ដែលមានកម្លាំងទាហាន ប្រឈមមុខដោយផ្ទាល់ជាមួយអ៊ីរ៉ង់ ដោយប្រទេសទាំងពីរ បានចូលរួមនៅក្នុងសង្គ្រាមប្រទេសស៊ីរី ។ នៅក្នុងទឹកដីស៊ីរី អ៊ីរ៉ង់ បានគាំទ្ររដ្ឋាភិបាលលោកអាល់ អាសាដ វាយប្រហារទៅលើ ក្រុមប្រឆាំង ។

នាយករដ្ឋមន្ត្រី ណេតាន់ យ៉ាហូ បានបញ្ជាក់ថា អ៊ីរ៉ង់ធ្វើសកម្មភាព ឌឺដងនៅក្នុងតំបន់ និងប្រឆាំងទៅលើសកម្មភាព របស់អ៊ីស្រាអែល នៅក្នុងការ វាយប្រហារ ទៅលើ ក្រុមអិស្លាមជ្រុលនិយម ។ ចំណុចទាំងនោះ បានជួយដល់ ប្រទេសអារ៉ាប់ ដែលមានគំនុំជាមួយអ៊ីរ៉ង់ កាន់តែជិតស្និទ្ធជាមួយអ៊ីស្រាអែល។

ពាក់ព័ន្ធនឹងទំនាក់ទំនងជាមួយបណ្តាប្រទេសអារ៉ាប នាយករដ្ឋមន្ត្រី អ៊ីស្រាអែល បានបញ្ជាក់ថា « បណ្តាប្រទេសអារ៉ាប គឺជាដៃគូ មិនអាច ខ្វះបានរបស់អ៊ីស្រាអែល នៅក្នុងសង្គ្រាម ប្រឆាំងនឹង ក្រុមភេរវកម្មនិយម ៕ ម៉ែវ សាធី


ចែករំលែក៖