ព័ត៌មានទាន់ហេតុការណ៍៖

ខ្មាន់កាំភ្លើងដែលបាញ់ប្រហារនៅបារាំង បានស្លាប់ហើយ

ចែករំលែក៖

ប៉ូលិសបារាំងបានថ្លែងប្រាប់បណ្តាញទូរទស្សន៍ NBC News កាលពីថ្ងៃទី១៣ ខែធ្នូ ថា Cherif Chekatt ដែលជាអ្នកបាញ់ប្រហារនៅទីក្រុង Strasbourg នោះ​បានស្លាប់ហើយ គឺប៉ូលិសជាអ្នកបាញ់សម្លាប់ ។

មនុស្ស៣នាក់បានស្លាប់ និងច្រើននាក់ផ្សេងទៀតរងរបួស ក្រោយ Cherif Chekatt អាយុ២៩ឆ្នាំ បាញ់ប្រហារ​នៅផ្សារមួយកន្លែងឈ្មោះ Christmas ស្ថិតនៅទីក្រុង Strasbourg ប្រទេសបារាំងនារាត្រីថ្ងៃអង្គារ ទី១១ ខែធ្នូ ។

ខ្មាន់កាំភ្លើង ស្រែក «Allahu Akbar»(ព្រះដ៏អស្ចារ្យ) ខណៈបាញ់ប្រហារ​នោះ ហើយត្រូវបានគេនិយាយថា បានក្លាយខ្លួនចូលជាមួយក្រុមជ្រុលនិយមតាំងពីគេធ្លាប់នៅក្នុងពន្ធនាគារម្ល៉េះ ។

ប៉ូលិសរាប់រយនាក់ ទាំងបារាំង និងអាល្លឺម៉ង់​បានស្វែងរកចាប់ខ្លួន Chekatt ដែលរងរបួសអំឡុងពេល​ផ្ទុះអាវុធជាមួយប៉ូលិស ៕ ថាច់ យ៉ាត

 


ចែករំលែក៖