សកម្មភាពរបស់អតីតប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា បានបន្សល់នូវស្នាមញញឹម ក្តីរំភើបយ៉ាងខ្លាំង ដល់អ្នកជំងឺកំពុងតែសម្រាកព្យាបាននៅមន្ទីរពេទ្យ ពិសេសគឺមន្ទីរពេទ្យ កុមារ ។ ការចែកកាដូបុណ្យគ្រីស្មាសគឺ ជាអំណោយផ្លូវចិត្តយ៉ាងធំធេង ដល់អ្នកជំងឺ ដោយកុមារជាច្រើនរំភើប រហូតដល់ស្រក់ទឹកភ្នែក ។
ហេតុការណ៍ភ្ញាក់ផ្អើលខាងលើកើតឡើង នៅក្នុងមន្ទីរពេទ្យកុមារជាតិ Children’s National Hospital មានទីតាំងនៅទីក្រុងវ៉ាស៊ីនតោន ឌីស៊ី ។ ខណៈដែលឃើញអតីតប្រធានាធិបតីអាមេរិក វ័យ៥៧ឆ្នាំ គឺលោក បារ៉ាក់ អូបាម៉ា បាននាំយកកាដូមួយស្បោងធំ ដើម្បីចែកជូនអ្នកជំងឺ ។
មួយវិញទៀត ឆ្លៀតក្នុងឱកាសដែលលោកបានមកដល់ គេឃើញលោក និងអ្នកនៅទីនោះ បានច្រៀងបទចំរៀង ណូអែលរួមគ្នា យ៉ាងសប្បាយរីករាយ ជាមួយក្រុមគ្រូពេទ្យ គិលានុបដ្ឋាយិកា បុគ្គលិកមន្ទីរពេទ្យ ឪពុកម្ដាយ និងកុមារជាច្រើននាក់ដែលនៅទីនោះទៀតផង ហើយក៏បានធ្វើឲ្យអ្នកជំងឺមួយចំនួនរំភើបដល់ថ្នាក់ស្រក់ទឹកភ្នែក។ ចំណែកលោក អូបាម៉ា ក៏ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅផងដែរ ពីអ្នកដែលនៅទីនោះ។
លោកអូបាម៉ា និងគណបក្សប្រជាធិបតេយ្យ ទើបតែទទួលបានជ័យជំនៈនៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ ដោយទទួលបានជោគជ័យគ្រប់គ្រងសំឡេងភាគច្រើន ក្នុងរដ្ឋសភា ។ ចំណុចទាំងនោះ នឹងជួយដល់គណបក្ស នេះទទួលបានជ័យជំនៈនៅក្នុងការបោះឆ្នោតប្រធានាធិបតី នាឆ្នាំ២០២០ ៕