ព័ត៌មានទាន់ហេតុការណ៍៖

បណ្ដេញជនជាតិថៃ ២៦នាក់ពាក់ព័ន្ធករណីឆបោក គំរាមគំហែង និងជំរិតទារប្រាក់ តាមប្រព័ន្ធ VOIP

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃសៅរ៍ ១៥កើត ខែមិគសិរ ឆ្នាំ ច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បណ្ដេញជនជាតិថៃ ចំនួន ២៦នាក់ស្រី ០៩នាក់ ពាក់ព័ន្ធករណីឆបោក គំរាមគំហែង ជំរិតទារប្រាក់ តាមប្រព័ន្ធទូរគមនាគមន៍(VOIP) ទៅកាន់ប្រទេសថៃវិញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត នឹងមានការចូលរួមសហការជាមួយភាគីនគរបាលប្រទេសថៃចាំទទួលយក ការបណ្ដេញនេះអនុវត្តតាមប្រកាសរបស់ក្រសួងមហាផ្ទៃចុះថ្ងៃទី២៧ និង២៩ ខែវិច្ជិកា ឆ្នាំ២០១៨។

ជនជាតិថៃខាងលើត្រូវបានកម្លាំងកងរាជអាវុធហត្ថ រាជធានីភ្នំពេញបង្ក្រាបបាន កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨ នៅទីតាំងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដោយកាត់ទោសដាក់ពន្ធនាគារចំនួន ១០ខែ ៕ តុង សីហា


ចែករំលែក៖