ភ្នំពេញ ៖ បុរសជាអ្នកបើកម៉ូតូម្នាក់ រងរបួសធ្ងន់ធ្ងរ ខណៈបើកម៉ូតូលឿន និងមិនមានភ្លើងផង ដោយខ្វះការប្រុងប្រយ័ត្នបានបុកគ្នាជាមួយអ្នកដើរឆ្លងផ្លូវ រងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតមានឡើងកាលពីថ្ងៃសុក្រ ១៤កើត ខែមិគសិរ ឆ្នាំច ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១៨និង៥៥នាទី ត្រង់ចំណុចមុខផ្ទះឈ្មោះ ធឿង ហំ តាមផ្លូវជាតិលេខ៥ ស្ថិតនៅភូមិដួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ។
តាមសាក្សីឃើញហេតុការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស៊ូស៊ូគីស្មាស់ ពាក់ស្លាកលេខ ភ្នំពេញ 1A-9352 ពណ៌ខ្មៅធ្វើដំណើរលើផ្លូវជាតិលេខ៥ ក្នុងទិសដៅពីរជើងទៅត្បូងមិនត្រូវបានស្គាល់អត្តសញ្ញាណរងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ចំណែកអ្នកថ្មើរជើងឈ្មោះ ធឿង ថាវី ភេទស្រី អាយុ ៣១ឆ្នាំ(របួសធ្ងន់) មានទីលំនៅ ភូមិដួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានប្រាប់ថា មូលហេតុបណ្តាលមកពីរអ្នកបើកបរម៉ូតូបើកបរលឿនដោយ ខ្វះការប្រុងប្រយ័ត្នហើយម៉ូតូគ្មានភ្លើងបំភ្លឺផ្លូវបើកលឿង ហួសល្បឿនទើបជ្រុលទៅបុកអ្នកថ្មើរជើងយ៉ាងដូច្នេះ ។
ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្តាលឲ្យមនុស្ស២នាក់ រងរបួសធ្ងន់ ហើយបានបញ្ជូនតាមរថយន្តទៅសង្គ្រោះភ្លាម និងម៉ូតូរងការខូចខាតបន្តិចបន្តួច ។ បច្ចប្បន្ន ម៉ូតូត្រូវបាននគរបាលនៃអធិការដ្ឋានខណ្ឌព្រែកព្នៅយកទៅរក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយ ចំណែកអ្នករងរបួសកំពុងសំរាកព្យាបាលនៅគ្លីនិកឯកជនផងដែរ ៕ ចាន់ធឿន